​ម៉ាត់ ណូរ៉ុន ​ស៊ុត​២​ Assist ១ ម្សិល​មិញ​តែមិន​ជាប់​ជា​កីឡាករ​ល្អ ព្រោះ​ហេតុ​អី ?

  • 2020-07-27 08:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​របស់​បឹង​​កេត​​ ម៉ាត់ ណូរ៉ុន ​ស៊ុត​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​ស៊ុត​បាន ( Assist ) ​១​គ្រាប់​ ដើម្បី​​យក​ឈ្នះ​​​​​ក្រុម​ជើង​​ឯក​៦​សម័យ​កាល ភ្នំពេញ​ក្រោន ៣-១ កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទឹក​ដី Cambodia Airway ​ក្នុង​ជំនួប​​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៩ ។

លោក គីម ភក្ដី

​ទោះ​ជា​បង្ហាញ​​ទម្រង់​លេង​យ៉ាង​ល្អ​បែប​នេះ​ក្ដី ​ក៏​​លោក​ គីម ភក្ដី​ គ្រូ​បង្វឹក​បណ្ដោះអាសន្ន​បឹង​កេត​មិន​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ជា​​កីឡាករ​ល្អ​​​​តែ​ម្នាក់​​ក្នុង​ជំនួប​​ខាង​លើ​​​នេះ​ឡើយ​។ ​គ្រូ​បង្វឹក​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​ផ្ដោត​លើ​​ការ​​លេង​​​ជា​ក្រុម​ ​ហើយ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​​សុទ្ធសឹងតែ​ធ្វើ​បាន​​ល្អ​ដូច​ៗ​គ្នា ទើប​បាន​ជ័យជម្នះ​​​​​​​។

ទន្ទឹម​នឹង​នោះ​កីឡាករ​ដែល​ធ្វើ​បាន​ល្អ​ជាង​គេ ​និង​​អាច​​ថ្ពក់​​ចិត្ត​​​គ្រូ​ជំនួយ​ខាង​លើ​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​​មាន អ្នក​ចាំ​ទី​ ហ៊ុល គឹមហ៊ុយ, Mizuno និង Anderson ។ ស្រប​ពេល​​ ម៉ាត់ ណូរ៉ុន ​ទទួល​បាន​ពិន្ទុ​ល្អ​ស្ថិត​នៅ​​​ក្នុង​ចិត្ត​របស់​លោក​ គីម ភក្ដី ​ដូច​គ្នា​ ប៉ុន្តែ​លោក​ក៏​​កំពុង​ស្វែង​រក​ចំណុច​ខ្វះ​ខាត​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ដើម្បី​អភិវឌ្ឍន៍​បន្ថែម។

ជ័យជម្នះ​របស់​បឹង​កេត​ទៅ​លើ​ភ្នំពេញ​ក្រោន​​ម្សិល​មិញ​ ​ធ្វើ​ឲ្យ​ពួក​គេ​មាន ២០ ពិន្ទុ​ស្ថិត​នៅ​លេខ​ ២ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ ដោយ​​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៨ លើក​​ឈ្នះ ៦ ស្មើ ២ ។ ចំណែក ភ្នំពេញ​ក្រោន​ស្ថិត​នៅ​លេខ ៤ ឆ្លង​កាត់ ៩ ប្រកួត​មាន ១៨ ពិន្ទុ​៕

ម៉ាត់ ណូរ៉ុន
រូប cncc

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី