​លោក មាស​ ចាន់​ណា ​ថា ឆ្នាំ​នេះ​ណាហ្គា​​​តំបន់​ប្រយុទ្ធ​ខ្លាំង​ជាង​ឆ្នាំ​មុន​តែ​​ស្ទើរ​ការពារ​

  • 2020-07-28 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់​ណា គ្រូ​បង្គោល​ក្លឹប​​បាល់ទាត់​ណា​ហ្គា​វើល​​​ថា ​គុណភាព​ប្រយុទ្ធ​​​​ក្លឹប​របស់​ខ្លួន​ឆ្នាំ​នេះ​មុត​​ស្រួច​ជាង​រដូវ​កាល​មុន ​ប៉ុន្តែ​នៅ​ស្ទើរ​ត្រង់​តំបន់​ការពារ​បន្តិច។

លោក មាស ចាន់ណា

៨ ប្រកួត​ចាប់​ផ្ដើម​របស់​​ណាហ្គាវើល​ឆ្នាំ​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ម្ដង​ឡើយ ដោយ​ក្នុង​នោះ​ពួក​គេ​​ឈ្នះ ៥ និង​ស្មើ ៣ ​​រក​​បាន​១៨ ពិន្ទុ​ស្ថិត​នៅ​លេខ​រៀង​ទី​៥ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។

​ទាក់​ទង​ទម្រង់​លេង​របស់​ក្រុម ​គ្រូ​បង្វឹក​ដដែល​បាន​ឲ្យ​ដឹង​ថា ត្រង់​តំបន់​ការពារ​ស្ទើរ​មែន​ តែ​មិន​ទាន់​​​​ចង់ឲ្យ​​មាន​ការ​នាំ​ចូល​កីឡាករ​​ថ្មី​​ឡើយ​ បើ​​ទោះ​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ​មក​ដល់​ក្ដី​ ដោយសារ​ក្លឹប​មាន​ការ​ចាយ​ទៅតាម​ការ​កំណត់។ យ៉ាង​ណា​មិញ​លោក​ចង់​ដុសខាត់​​កីឡាករ​ដែល​មាន​ស្រាប់​​​​​ ជា​ជាង​ការ​នាំ​ចូល​​ថ្មី​។

ណាហ្គាវើល ​រដូវ​កាល​មុន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​រក​បាន ៥៥ ពិន្ទុ​ក្នុង​ចំណោម ២៦ ប្រកួត​ឈ្នះ ១៧ ស្មើ ៤ និង​ចាញ់ ៥ ៕ ​​​​

សកម្មភាព​​​ប្រកួត​រវាង ណាហ្គាវើល និង​បឹងកេត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​