ជី​ ឆៃលី​ មិន​គិត​ថា​ឈ្នះ​ ឬទ្ធិ​ សាស្ត្រាវុធ​ លឿន​បែប​នេះ​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​បាយ័ន​

  • 2020-07-28 08:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ ជី​ ឆៃលី​ ថា​មុន​ការ​ប្រកួត​មក​ដល់​ខ្លួន​មិន​គិត​ថា​ឈ្នះ​ជើង​ខ្លាំង​ ឬទ្ធិ​ សាស្ត្រាវុធ​ បាន​លឿន​ និង​ស្រួល​បែប​នេះ​ទេ​កាល​នៅ​សង្វៀន​បាយ័ន​ ល្ងាច​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ។​

ជី ឆៃលី ពេលឈ្នះ សាស្ត្រាវុធ

ឆៃលី​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​សមត្ថភាព​កីឡាករ​ ឬទ្ធិ​ សាស្ត្រាវុធ​ វិញ​គឺ​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​ទម្ងន់​ ៥៤​គីឡូក្រាម​ និង​ជា​កីឡាករ​មាន​សមត្ថភាព​ ធន់​និង​អាវុធ​ដៃគូ​ទៀត​ផង​មិន​ងាយ​ចាញ់​ស្រួល​ៗ​ឡើយ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ជាង​១ឆ្នាំ​មុន​ខ្លួន​ធ្លាប់​ចាញ់​សន្លប់​ក្រោម​ថ្វីដៃ​ ឬទ្ធិ​ សាស្ត្រាវុធ​ នេះ​១ដង​ផង​ដែរ។​ ដូច្នេះ​ហើយ​ការ​សងសឹក​នេះ​អាច​ថា​ល្អ​មើល​ និង​ពេញ​៥ទឹក​តែ​ម្ដង។​ ប៉ុន្តែ​ជាក់ស្ដែង​ដៃគូ​នៅ​ពេល​ត្រូវ​១ជើង​របស់​ខ្លួន​ហើយ​ក៏​បង្ហាញ​អាការៈ​ឈឺ​ជើង​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ព្យាយាម​ឆ្មក់​ទាត់​រហូត​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី២​នោះ​តែ​ម្ដង។​ គ្រាន់​តែ​ឮ​ថា​ត្រូវ​ប៉ះ​ សាស្ត្រាវុធ​ នោះ​ខ្លួន​ប្រឹង​ប្រែង​ហ្វឹកហាត់​មែនទែន​ព្រោះ​មិន​ចង់ចាញ់​ដូច​លើក​ទី១​ ឡើយ។​

កីឡាករ ជី ឆៃលី

រំលឹក​ដែរ​ថា​ ជំនួប​សងសឹក​រវាង​ ជី​ ឆៃលី​ និង​ ឬទ្ធិ​ សាស្ត្រាវុធ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​បាយ័ន​ គឺ​កូន​សិស្ស​លោក​ ធន់​ សុភា​ បាន​ផ្ដួល​ដៃគូ​របស់​ខ្លួន​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី២៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី