កីឡាករ Real ម្នាក់​ត្រូវ​បាន​តេស្ត​រក​ឃើញ​កូវីដ ខណៈ​ជាង​មួយ​អាទិត្យ​ទៀត​ប៉ះ Man City

  • 2020-07-28 13:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Mariano Diaz ត្រូវ​បាន​តេស្ត​​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​នេះ​ផ្ទាល់​។

បន្ទាប់​ពី​មាន​លទ្ធផល​វិជ្ជមាន​កូវីដ-១៩​ Diaz ត្រូវ​បាន​ Real ដក​បេក្ខភាព​មិន​ឲ្យ​ចូល​រួម​ក្នុង​ប្រកួត​តទល់​នឹង​ក្លឹប​ Manchester City ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយជើង​ទី​២ ក្នុង​ថ្ងៃ​ទី​០៧ ខែ​សីហា​ ឆ្នាំ​២០២០។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ Real សង្ឃឹម​ថា​ការ​ប្រកួត​ខាង​លើ​នឹង​នៅ​តែ​អាច​ចាប់​ផ្ដើម​ទៅ​តាម​ពេល​គ្រោង​ទុក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ពេល​នេះ​​ Diaz កំពុង​មាន​សុខភាព​ល្អ​ធម្មតា​ និង​តម្រូវ​​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​ និង​ហាម​មិន​ឲ្យ​ជួប​ផ្ទាល់​ជា​អ្នក​ដទៃ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម