១ គ្រាប់ស៊ុតចូលភ្នំពេញក្រោនធ្វើឱ្យ ភារុណ សប្បាយចិត្តខ្លាំងបំផុត
- 2020-07-30 02:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ គ្រាប់ស៊ុតចូលភ្នំពេញក្រោនធ្វើឱ្យ ភារុណ សប្បាយចិត្តខ្លាំងបំផុត
ចន្លោះមិនឃើញ
ឱ ភារុណ បានបង្ហាញក្ដីសប្បាយរីករាយបំផុត ពេលបានលេងជាមួយក្រុមជើងខ្លាំងភ្នំពេញក្រោន កាលពីសប្ដាហ៍ទី៩នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ហើយគេក៏រកបានមួយគ្រាប់ជួយឱ្យបឹងកេតឈ្នះ ៣-១។
ខ្សែប្រយុទ្ធស្លាបវ័យក្មេង បញ្ជាក់ថា ៖«ប្រកួតជាមួយភ្នំពេញវាជាប្រកួតធំ ហើយខ្ញុំបានដូរចូល ហើយក៏បានរកគ្រាប់បាល់ជូនក្លឹប...ខ្ញុំសប្បាយចិត្តខ្លាំងព្រោះអីជាក្រុមដែលធំ»។
យ៉ាងណាគេក៏បានសរសើរដល់ក្រុមសឹងក្រហមថាធ្វើបានល្អដូចគ្នា ប៉ុន្តែគ្រាន់តែពួកគេមិនសូវមានសំណាងក្នុងការបញ្ចប់ទី។ ចំពោះសមត្ថភាពខ្លួនឯងវិញ កីឡាករជំនាញជើងឆ្វេង យល់ថាគេកើននិងមានទំនុកចិត្តជាងមុន ដ្បិតគ្រូបង្វឹកផ្ដល់ឱកាសឱ្យលេងច្រើន។
ក្នុងជំនួបជាមួយភ្នំពេញក្រោន ភារុណ រកបានគ្រាប់ទី២ ជួយឱ្យបឹងកេតនាំមុខ ២-១ នៅតង់ទី២ បន្ទាប់ពីប្ដូរចូលជំនួស ហុង ផេង ហើយបន្ទាប់មក ម៉ាត់ ណូរុន រកបានគ្រាប់បាល់ទី២របស់ខ្លួន ចប់ការប្រកួតបឹងកេតឈ្នះ ៣-១ លើភ្នំពេញក្រោន។
គួរបញ្ជាក់ថា ចាប់តាំងពីបើករដូវកាលឆ្នាំ២០២០មក អតីតយុវជនជម្រើសជាតិកម្ពុជា អាយុក្រោយ១៩ឆ្នាំ AFF U19 Championship រកបាន៣គ្រាប់ហើយឱ្យម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល។ គ្រាប់ទីមួយ គេស៊ុតចូលក្រុមនគរបាលជាតិ ទីពីរស៊ុតចូលគិរីវង់សុខសែនជ័យ និងទីបីបំប៉ោងសំណាញ់ទីភ្នំពេញក្រោន៕