នៅចិន យីហោទូរសព្ទអាមេរិក បែរជាស្ទុះខ្លាំងជាងគេ

  • 2020-07-30 03:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវ​ទីផ្សារ Counterpoint Research បាន​បង្ហាញ​ថា iPhone គឺ​ជា​ម៉ាក​ស្មាតហ្វូន​ដែល​មាន​ការ​រីក​ចម្រើន​លឿន​ជាង​គេ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​ត្រីមាស​ទី​ពីរ នៃ​ឆ្នាំ ២០២០ នេះ។

ប្រជាប្រិយភាព​នៃ iPhone 11 និង​ការ​ប្រកាស​ចេញ iPhone SE ថ្មី បាន​ជួយ​ឲ្យ​ចំនួន​លក់​ iPhone ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា មាន​រហូត​ដល់ ៧,៤​លាន​គ្រឿង ដែល​កើន​ឡើង ៣២% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ Huawei ​ឯណោះ​វិញ អាច​លក់​បាន ៣៦,៦​លាន​គ្រឿង មាន​កំណើន ១៤% ធៀប​នឹង​ឆ្នាំ​មុន។

គួរ​ចាប់​អារម្មណ៍​ដែរ​ថា ខណៈ​ដែល​ចំនួន​លក់​របស់ Apple មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ត្រីមាស​ទី​ពីរ ក្រុមហ៊ុន Counterpoint បាន​និយាយ​ថា​ ម៉ាក​ស្មាតហ្វូន​ចិន​ភាគ​ច្រើន​បន្ត​​​ការ​ថយ​ចុះ​ចំនួន​លក់ ដោយ​ទីផ្សារ​ស្មាតហ្វូន​ប្រទេស​ចិន​ទាំង​មូល​នៅ​មាន​ការ​ធ្លាក់​ចុះ ១៧%។

​​ក្រៅ​ពី​ការ​ដាក់​លក់ iPhone SE និង​ iPhone 11 ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នោះ​ ចំនួន​លក់​របស់ Apple ក៏​មាន​ការ​កើន​ឡើង​ដោយ​សារ​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​អំឡុង​​ពិធី​បុណ្យ​លក់​ទំនិញ​នៅ​ប្រទេស​ចិន​ផង​ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង