ល្បីថា ហ្គេម​កម្សាន្ត​​ថ្មី​មួយ ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់​ៗ​នេះ

  • 2020-08-05 08:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេមកម្សាន្ត​តាមទូរសព្ទដៃថ្មីមួយ នឹង​មានវត្តមាននៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ មកទល់ពេលនេះ មិនទាន់មិនទាន់មានការ​ប្រកាស​ផ្លូវការ​ណាមួយ​នៅឡើយទេ ប៉ុន្តែ​ហ្គេម​ថ្មីនេះ ល្បីថា​នាំមកជូនដោយ​ Sabay Digital Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ​របស់ Sabay Digital។

លោក Mike Gaertner ប្រធាន​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​នៅ​ក្រុមហ៊ុន Sabay Digital ​សុំមិនទាន់​ធ្វើការ​បំភ្លឺ​នោះទេ ចំពោះ​រឿងនេះ។ យ៉ាងណាក្ដី លោកតារាពេជ្រ ដែលជា​ប្រធានផ្នែក​ទីផ្សារ​បស់ Sabay Digital Corp បាន​បញ្ជាក់ថា ក្រុមហ៊ុនពិតជាកំពុងរៀបចំ​បញ្ចេញ​ហ្គេម​កម្សាន្ត​ថ្មីនេះពិតមែន។ បែបនេះក្ដី លោកសុំ​លាក់ឈ្មោះហ្គេមនេះសិន ដោយគ្រាន់តែ​បង្ហើបថា វាជាប្រភេទវិញ្ញាសា e-sport ដែល​មានលក្ខណៈ​ឡូយខ្លាំង ដូចជាមាន hero ស្អាត ក្រាហ្វិក​កម្រិត​ខ្ពស់ ហើយជា​ពិសេស គឺជាហ្គេម​កំពុងល្បី មានអ្នកលេង​រាប់លាន​អ្នក នៅ​ប្រទេស​អាស៊ានចំនួន ៦។

លោក​បានបន្ថែមថា ហ្គេមកម្សាន្ត​តាមទូរសព្ទ​ថ្មីនេះ នឹង​មាន​កម្មវិធីប្រកួត​យករង្វាន់ជា​ទឹកប្រាក់​ជាច្រើន ដែល​មានទាំងរង្វាន់​ប្រចាំ​សប្ដាហ៍ និ​ងរង្វាន់​ក្នុង​កម្មវិធី​ប្រកួត Tournament ដ៏ធំ​ផងដែរ ក្នុង​គោលដៅ​ជម្រុញ​កីឡា E-Sport នៅ​កម្ពុជា។

បើចង់ដឹងថាជាហ្គេមអ្វី ហើយមានការប្រកួតដ៏ធំនោះនៅពេលណា ​កុំភ្លេច​រង់ចាំ​តាមដានទាំងអស់គ្នាណា!