Google នឹងឲ្យអ្នកប្រើ iPhone អាច Backup ឯកសារទុកដោយមិនគិតលុយ

  • 2020-07-30 04:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន Google បាន​បន្ថែម​នូវ​​មុខងារ​​ Backup ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ស្មាតហ្វូន Android ជា​មួយ​​សេវាកម្ម​ Google One។ ប៉ុន្តែ​នា​ថ្ងៃ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ថា​ឆាប់ៗ​ខាង​មុខ​នេះ អ្នក​ប្រើ​ប្រាស់​ iPhone ក៏​នឹង​ទទួល​បាន​មុខងារ​​នេះ​ដូច​គ្នា​ដែរ។

Google បាន​បញ្ជាក់​ថា​​អ្នក​ប្រើ​ប្រាស់ iPhone នឹង​អាច​ Backup ទិន្នន័យ​មាន​លើ​ទូរសព្ទ​ដោយ​មិន​គិត​ថ្លៃ​ ទោះ​បី​ជា​មិន​ជាវ​សេវាកម្ម Google One ក៏​ដោយ ដែល​នឹង​អាច​ Backup ជា​មួយ Drive ទំហំ ១៥GB ដែល Google បាន​ផ្ដល់​ជូន​កន្លង​មក។ អ្នក​ប្រើ​ប្រាស់ iPhone នឹង​អាច​គ្រប់គ្រង​​លើ​ការ Backup តាម​រយៈ​កម្មវិធី Google One ដែល​នឹង​បញ្ចេញ​ឲ្យ​ប្រើ​ឆាប់ៗ។

កម្មវិធី Google One ថ្មី​នេះ​ដែរ ក៏​នឹង​មាន​បញ្ចូល​នូវ Storage Manager មួយ ដែល​អ្នក​នឹង​អាច​ប្រើ​ប្រាស់​វា​សម្រាប់​លុប​ទិន្នន័យ​មួយ​ចំនួន ដែល​ស៊ី​ទំហំ​ផ្ទុក​ក្នុង​ទូរសព្ទ​ឥត​ប្រយោជន៍​ផង​ដែរ៕​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម