មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រំពឹងទទួលបានភ្ញៀវទេសចរណ៏កើនឡើង នៅថ្ងៃឈប់សម្រាកខាងមុខ

  • 2020-07-30 04:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះវិហារ លោក​ គង់ វិបុល បានប្រាប់ SABAY តាមរយៈ Telegram ថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ក្នុងខែសីហាខាងមុខនេះ លោករំពឹងថា ភ្ញៀវទេសចរជាតិ ទាំមកពីបណ្តាខេត្តផ្សេងៗ និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្ទាល់ នឹងធ្វើដំណើទស្សនាតាមរមណីយដ្ឋាននានា ក៏ដូចជាសហគមន៏គោលដៅទេសចរណ៍ និមានចំនួនកើនឡើង ដោយសារខេត្ត មានគោលដៅទស្សនាច្រើនន្លែង ។

លោកបានឲ្យដឹងថា តំបន់ទេសចរណ៍ដែលមាន សក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ មានដូចជា ៖

  • រមណីយដ្ឋានវប្បធ៍ម ប្រត្តិសាស្រ្ត (បេតិកភណ្ឌពិភពលោក ប្រាសាទបុរាណ ដូចជា ប្រាសាទព្រះវិហារ)

  • រមណីយដ្ឋាន វប្បធម៍ និងធម្មជាតិ

  • សហគមន៏គោលដៅទេសចរណ៏ (ទស្សនា ទីតាំងទឹកធ្លាក់ ព្រៃឈើធម្មជាតិ សត្វស្លាប )

លោក គង់ វិបុល បានបន្ថែមឲ្យដឹងទៀតថា សម្រាប់ខេត្តព្រះវិហារ កំពុងបន្តផ្សព្វផ្សាយ និងចុះត្រួតពិនិត្យស្តីពីការអនុវត្ត នូវវិធានសុវត្ថិភាពទេសចរណ៏ជំហាន ១ ក្នុងដំដំណាក់កាលកូវីដ ១៩ ដល់ទីតាំងសេវាកម្មទេសចរណ៏ នូវសេវាកម្មទេសចរណ៏ចំនួន ៦ គឺ៖

  • សេវាកម្មសេវាស្នាក់នៅទេសចរណ៏

  • សេវាកម្មភោជនីយដ្ឋាន អាហារដ្ឋាន

  • សេវាកម្មលើមធ្យោបាយដឹកជញ្ចូនភ្ញៀវផ្លូវគោក

  • សេវាកម្មរមណីយដ្ឋានទេសចរណ៏

  • សេវាកម្មសហគមន៏ទេសចរណ៏

  • សេវាកម្មដឹកជញ្ចូនផ្លូវទឹក ( មិនមាន )

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងខេត្តនេះ មិនចាំបាច់ព្រួយបារម្ភទៅលើការស្នាក់នៅនោះទេ ព្រោះថា ខេត្តមានសម្បទាទេសចរណ៏សម្រាប់បម្រើតម្រូវការភ្ញៀវរួមមាន៖

  • សណ្ឋាគារ ៤ កន្លែង ផ្ទះសំណាក់ ៣៩ កន្លែង ម៉ូតែល ២ កន្លែង និងរីសត ១សរុប មាន 800 បន្ទប់ ។

  • ភោជនីយដ្ឋាន អាហារដ្ឋាន សរុបទាំងទំហំ ធំ មធ្យម និងតូច ៣៩ កន្លែង

ក្រៅពីចំណុច ខាងលើនេះ ខាងប្រធានមន្ទីរក៏បាន ចាត់មន្រ្តីជំនាញ ចុះអប់រំណែនាំបន្ថែមលើការ លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេចរណ៏ ពិសេសបញ្ហាគ្រប់គ្រងអនាម័យបរិស្ថាន នៅតាមគោលដៅទេសចរណ៏ក្នុងខេត្ត និងទីតាំអាជីវកម្ម សេវាកម្មក្នុងខេត្តទៀតផង៕

អត្ថបទ៖ Tep Sovannmoly