ចិនអនុញ្ញាតឲ្យក្រុមហ៊ុន៥ របស់កម្ពុជា នាំផ្លែចេក ទៅកាន់ប្រទេសចិន

  • 2020-07-31 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។

រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា។

ប្រភព៖ ផេកស្ថានទូតចិន នៅភ្នំពេញ