Toyota RAV4 Hybrid ចេញប្រភេទ Black Edition ថ្មី មើលទៅកាចខ្លាំង

  • 2020-08-03 01:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota កំពុងតែបញ្ចេញរថយន្ត RAV4 Hybrid ប្រភេទថ្មីនៅលើទីផ្សារអឺរ៉ុប ហៅថា RAV4 Hybrid Black Edition។

រថយន្ត SUV របស់ជប៉ុន ប្រើម៉ាស៊ីនកូនកាត់នេះ មានតួខ្លួនខាងក្រៅពណ៌ខ្មៅ Toyota’s Midnight Black ជាមួយនឹងការតុបតែងប៉ាណាមុខ, កាងមុខខាងក្រោម, ដៃទ្វា, បន្ទះការពារផ្នែកខាងក្រោម និងកាងក្រោយកាត់ខ្យល់ សុទ្ធតែពណ៌ខ្មៅក្រិបតែម្តង។

មិនតែប៉ុណ្ណោះ RAV4 Hybrid Black Edition ក៏បានបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញពណ៌ខ្មៅ ហើយថែមទាំងបាញ់ពណ៌ខ្មៅលើ Sensor ដើម្បីឲ្យមើលទៅឃើញខ្មៅទាំងអស់ទៀតផង។ គួរឲ្យដឹងថា មួយតួខ្លួនផ្នែកខាងក្រៅនៃរថយន្តនេះ អ្វីដែលមិនមែនជាពណ៌ខ្មៅ គឺមានតែឡូហ្គូ Toyota មួយប៉ុណ្ណោះ។

មិនខុសគ្នាពីផ្នែកខាងក្រៅ សូម្បីតែកាប៊ីនខាងក្នុងក៏លេខពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ប្រផេះដែរ។ RAV4 Hybrid Black Edition មានបំពាក់កាមេរ៉ា ៣៦០ដឺក្រេ, សេនស័រចូលចត, កញ្ចក់មើលក្រោយប្រភេទឌីជីថល, ប្រព័ន្ធសំឡេង JBL មាន Speaker ៩គ្រាប់, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ Toyota’s Safety Sense មកស្តង់ដារផងដែរ។

រថយន្តនេះបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ មានកម្លាំង ២១៥សេះ សម្រាប់ប្រភេទប៉ុងមួយ និង ២១៩សេះ សម្រាប់ប្រភេទប៉ុងពីរ ហើយប្រើប្រអប់លេខអូតូ CVT អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,១វិនាទី៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង