Fortuner TRD ២០២០ មួយទឹកលក់នៅខ្មែរ តម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2020-08-03 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តបែបលក្ខណ:គ្រួសារ Fortuner TRD ដែលមានភាពពេញនិយមនៅប្រទេសកម្ពុជា បានប្រកាសចេញដល់ស៊េរីឆ្នាំ ២០២១ នៅប្រទេសក្បែរខាងកម្ពុជា។

សម្រាប់ Fortuner ថ្មីផ្តោតសំខាន់លើការអាប់ដេតរូបរាង និងម៉ាស៊ីន ខណៈកាប៊ីនខាងក្នុងមិនខុសគ្នាប៉ុន្មានឡើយ។ អ្វីដែលបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុត គឺផ្នែកខាងមុខ ជាពិសេសនៅត្រង់ការឌីហ្សាញប៉ាណាថ្មី, កាងមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ និងយ៉ាន់ថ្មីទំហំ ១៨អ៊ីញផងដែរ។ ថ្ងៃនេះ Sabay សូមបង្ហាញតម្លៃលក់រថយន្តគ្រួសារនេះដាក់លក់មួយទឹកនៅខ្មែរ ដែលមានតម្លៃប្រមាណជា ៦១ ៩០០ដុល្លារ។

រថយន្ត Fortuner ២០២០ បំពាក់ម៉ាស៊ីន GD ជំនាន់ថ្មី (ម៉ាស៊ូត) ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ ពោងសុវត្តិភាព ៩គ្រា។ ក្រៅពីនោះ វាមានអេក្រង់សម្រាប់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងគូថក្រោយដែលអាចបើកដោយប្រើកាយវិការយកជើងទាត់ ជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅ Toyota Plus Cambodia។

អត្ថបទ៖ ម៉េងងី