រថយន្តធន់ធ្ងន់ ផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន ដោយសារផ្លូវបាក់ស្រុតជាអន្លើ ពីស្រុកព្រៃនប់ ទៅស្ទឹងហាវ ខេត្តព្រះសីហនុ

  • 2020-08-03 04:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្លូវសម្ដេចសង្ឃ (ថ្មដា) វាលរេញ-ស្ទឹងហាវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកាសផ្អាករថយន្តធន់ធ្ងន់ធ្វើចរាចរណ៍បណ្ដោះអាសន្ន ដោយសារនៅកំណាត់ផ្លូវ ត្រង់ចំណុចស្ពានទី០៨ ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូ ត្រូវបាបាក់ស្រុតដោយទឹកហូរច្រោះ គឺអនុញ្ញាតឲ្យតែរថយន្តធន់តូចធ្វើចរាចរណ៍ប៉ុណ្ណោះ។

ក្រោយពីទទួលដំណឹងអំពីការបាក់ស្រុតផ្លូវលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ថា ករណីកំណាត់ផ្លូវសម្តេចសង្ឃទេព វង្សពីស្រុកព្រៃនប់ទៅស្រុកស្ទឹងហាវ ដែលបាក់ដាច់ដោយទឹកហូរច្រោះដោយសារភ្លៀងខ្លាំងកាលពីរសៀលកន្លងទៅ បច្ចុប្បន្នបានដាក់ថ្ម ចាក់ដីជួសជុលជាបណ្តោះអាសន្នខ្លះវិញហើយ បង្ការគ្រោះថ្នាក់ផ្សេងៗ មុននឹងជួសជុលផ្លូវការ។ ទោះជាយ៉ាងនេះក្តី ចរាចរណ៏រថយន្តធំឆ្លងកាត់ផ្លូវនេះ នៅផ្អាកជាបណ្តោះអាសន្នសិន៕

ប្រភព ៖ ហ្វេសប៊ុកប្រជាជន ខេត្តព្រះសីហនុ

អត្ថបទ ៖ Art