Wenger បង្ហាញ​ឈ្មោះ​២​ក្រុម​​ទំនង​លើក​ពាន UCL ឆ្នាំ​នេះ

  • 2020-08-03 04:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City និង Paris Saint-Germain ជា​បេក្ខភាព​ដែល​លោក Arsene Wenger យល់​ថា​អាច​នឹង​ឈ្នះ​ពាន Champions League រដូវ​កាល​នេះ។

កម្មវិធី​ប្រកួត UCL នឹង​ត្រឡប់​មក​វិញ​ក្នុង​សប្ដាហ៍​នេះ ៥​ខែ​បន្ទាប់​ពី​ផ្អាក​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​សារ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា។ នៅ​សល់​៤​គូ​ទៀត​ដែល​ត្រូវ​លេង​នៅ​វគ្គ​១៦​ក្រុម​ក្នុង​ Man City ត្រូវ​ជួប Real Madrid នៅ​កីឡដ្ឋាន Ethihad នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រកួត​ឆាប់​ចប់ ចាប់​ពី​វគ្គ​៨​ក្រុម​ចុងក្រោយ​​ទៅ​នឹង​ត្រូវ​លេង​​តែ​មួយ​​ជើង​ប៉ុណ្ណោះ ហើយ​គ្រប់​​ការ​ប្រកួត​គឺ​រៀបចំ​នៅ​​ទីក្រុង Lisbon ទាំង​អស់។ City បាន​យក​ឈ្នះ Madrid ២-១​ កាល​ពី​ជើ​ទី​មួយ​នៅ​កីឡដ្ឋាន Santiago Bernabeu កាល​ពី​ខែ​កុម្ភៈ។ សម្រាប់ PSG វិញ​មាន​កៅអី​នៅ​វគ្គ​៨​ក្រុម​រួចស្រេច បន្ទាប់​យក​ឈ្នះ Dortmund។

ទាំង​ PSG និង Man City សុទ្ធ​​តែ​មិន​ធ្លាប់​ឈ្នះ​ពាន UCL ដូច​គ្នា ខណៈ​ប្រធាន​ក្លឹប​របស់​ក្រុម​ទាំង​បាន​ប្រឹងប្រែង​ចំណាយ​លុយ​ជា​ច្រើន​ ដើម្បី​ឈាន​ដល់​គោល​ដៅ។ លោក Wenger បច្ចុប្បន្ន​ជា​ប្រធាន​​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​របស់ FIFA យល់​ឃើញ​ថា ក្រុម​ទាំង​ពីរ​នេះ​ជា​បេក្ខភាព​​ឈ្នះ​ពាន​សម្រាប់​ឆ្នាំ​នេះ នាំ​មុខ Bayern Munich, Atletico Madrid និង Barcelona៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ