កូវីដ​១៩​នៅ​ឥណ្ឌា​រាលដាល​ដល់​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​​ Amit Shah​

  • 2020-08-03 04:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩​នៅ​ឥណ្ឌា​បាន​បន្ត​ឆ្លង​រហូត​ដល់​ក្បាល​ម៉ាស៊ីន​មន្ត្រី​ធំៗ​​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​កាល​ពី​ម្សិលមិញ​លោក​ Amit Shah ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ក្រោយ​ក្រុម​គ្រូពេទ្យ​។

លោក​ Amit Shah

លោក​ Amit Shah គឺ​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្រោម​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ពី​គ្រូ​ពេទ្យ​ជំនាញ​ៗ​។​ លោក​គឺ​ជា​មនុស្ស​ជិតស្និទ្ធ​បំផុត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi​ ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​កំពុង​ភ័យ​ខ្លាច​មេរោគ​នេះ​អាច​ឆ្លង​ទៅ​បុគ្គល​សំខាន់​ៗ​ដទៃ​ទៀត​ក្នុង​ប្រទេស។​

ប្រទេស​ឥណ្ឌា​មាន​ចំនួន​ឆ្លង​ច្រើន​បំផុត​ទី​៣ នៅលើ​ពិភពលោក​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ប្រេ​ស៊ីល និង​មាន​​មនុស្ស​ជិត​១,៧ លាន​នាក់​បាន​ឆ្លងកូវី​ដ​១៩ ហើយ​​អ្នកស្លាប់​​វិញ​កើន​ដល់​ចំនួន ៣,៦​ម៉ឺន​​នាក់​៕​

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi​ និងលោក​ Amit Shah

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី