ប៉ូលិស មិន​ហ៊ាន​​​រំពឹង​ខ្ពស់​​ឈ្នះ​គីរីវង់ ក្នុង​ពាន​សម្ដេច​ថ្នាក់​ជាតិ​

  • 2020-08-03 04:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ប៉ូលិស​​ នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់​គីរីវង់​​សុខ​សែន​ជ័យ ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់ Hun Sen Cup ​ជើង​ទី​១ នៅ​ទឹក​ដី​គីរីវង់​។

​ទាក់​ទង​ការ​ប្រកួត​ខាង​លើ​នេះ​លោក​ សារ៉េត ស៊ីដន គ្រូ​​ក្លឹប​​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​​របស់​​លោក​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​លេង​ទល់​គីរីវង់​ក្នុង​ពាន​​រង្វាន់​សម្ដេច​ថ្នាក់​ជាតិ។ សម្រាប់​​ក្ដី​​រំពឹង​ឈ្នះ​​ ​មិន​ទាន់​ហ៊ាន​អះអាង​ខ្ពស់ ប៉ុន្តែ​ក្នុង​ពាន​រង្វាន់​នេះ​កីឡាករ​មាន​ឆន្ទៈ​​ខ្ពស់​ចង់​ឈ្នះ​ការ​ប្រកួត។

លោក​បន្ថែម​ថា ក្លឹប​ប៉ូលិស​​មាន​ធនធាន​កីឡាករ​ខ្មែរ​ល្អ​ៗ ​ដែល​អាច​លេង​​យល់​ចិត្ត​គ្នា​ ពី​ព្រោះ​ពួក​គេ​បាន​​បាន​លេង​ជាមួយ​​គ្នា​រយៈ​ពេល​យូរ​រហូត​ជិត​១០​ ​ឆ្នាំ​។ ដូច្នេះ​​ក្លឹប​របស់​លោក នឹង​ពង្រឹង​បន្ថែម​ទៀត​រាល់​ចំណុច​ខ្វះខាត ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​សម្រាប់​ពាន​សម្ដេច។

​ក្លឹប​បាល់ទាត់​ប៉ូលិស​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​គីរីវង់​ ៤-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​កាល​ជើង​ទី១ ​ហើយ​ពេល​នេះ​ពួក​គេ​ នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​ពាន​សម្ដេច​ម្ដង​ទៀត​។ ប្រកួត​ចុង​ក្រោយ​របស់​ប៉ូលិស​ធ្វើ​មិន​បាន​ល្អ​សោះ ដែល​ធ្វើ​បាន​ត្រឹម ១-១ ជា​មួយ​យុវជន​បាទី បើ​ទោះ​មាន​ឱកាស​​ស្វែង​រក​គ្រាប់​បាល់​​ជា​ច្រើន​លើក​ច្រើន​សារ​ក៏ដោយ​៕ ​

កីឡាករ​ប៉ូលិស​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​