រិន​ ដេវីត៖​ ប្រាប់​ពី​ចំណុច​សំខាន់​ដែល​ខ្លួន​អាច​យក​ឈ្នះ​ ពេជ្រ​ ប៊ុនសិទ្ធ​ ជា​លើក​ទី៤​

  • 2020-08-03 05:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ រិន​ ដេវីត​ ថា​ខ្លួន​ប្រើ​បច្ចេកទេស​ច្រើន​ណាស់​ទម្រាំ​អាច​យក​ឈ្នះ​ជា​លើក​ទី៤​ លើ​កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ កាល​ថ្ងៃ​បើក​ឆាក​សង្វៀន​ថ្មី​របស់​បាយ័ន។​

រិន ដេវីត (ខៀវ)

រិន​ ដេវីត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​សងសឹក​លើក​ទី៤​ នេះ​គឺ​មាន​ការ​ពិបាក​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន។​ ប៉ះ​គ្នា​លើក​នេះ​ ប៊ុសិទ្ធ​ ល្អ​ខ្លាំង​ជាងមុន​ជា​ពិសេស​ក្បាច់​ទាត់​តែ​ម្ដង​ ហើយ​ការ​ប្រកួត​នេះ​គឺ​គេ​ទាត់​ចូល​ច្រើន​ទៀត​ផង។​

រិន ដេវីត (ខៀវ)

សិស្ស​គុន​មក​ពី​ក្លឹប​នាគរាជចតុមុខ ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​ធ្លាប់​ជួប​ ប៊ុនសិទ្ធ​ ៣ដង​រួច​ទៅ​ហើយ​ ដូច្នេះ​ដឹង​ក្បាច់​ច្បាស់​ ដឹង​របៀប​ត្រូវ​វ៉ៃ​ជា​មួយ​ទើប​អាច​ឈ្នះ​ជា​លើក​ទី៤​ នេះ​ទៀត។​ បច្ចេកទេស​ដែល​ខ្លួន​ប្រើ​ទប់ទល់​ និង​យក​ឈ្នះ​ ប៊ុនសិទ្ធ​ នោះ​គឺ​ចាំ​កាត់​ពេល​គេ​វ៉ៃ​ដៃ​មក​ និង​​ទាត់​កៀស​ជើង​មុខ។​ ដេវីត ថាបើ​ត្រូវ​ប៉ះ​គ្នា​លើក​ក្រោយ​ៗទៀត​នៅ​តែ​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​បន្ត​ទៀត។​

រូបភាពសន្និសីទបើក​ការប្រកួត​ថ្មី

រំលឹក​ដែរ​ថា​​ ជំនួប​សងសឹក​លើក​ទី៤​ នេះ​កីឡាករ​ រិន​ ដេវីត​ នៅ​តែ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​បើក​ឆាក​សង្វៀន​ថ្មី​ ស្រាបៀ​ ម៉ាទ្រីត​ អ្នក​ប្រយុទ្ធ​គុន​ខ្មែរ។​ កម្មវិធី​ប្រដាល់​ថ្មី​ «ស្រាបៀ​ ម៉ាទ្រីត​ អ្នក​ប្រយុទ្ធ​គុន​ខ្មែរ»​ ប្រកួត​ជា​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍​ ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ និង​ផ្សាយ​លើ​ទូរទស្សន៍​ BTV News ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​