Lampard គ្រោង​រុះរើ​ទ្រង់ទ្រាយ​ធំ​លក់​​កីឡាករ​១០​នាក់​ចេញ ក្នុង​នោះ​មាន Kante ដែរ

  • 2020-08-04 02:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Chelsea លោក Frank Lampard គ្រោង​រុះរើ​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​ចង់​លក់​កីឡាករ​១០​នាក់​ចេញ ដើម្បី​រក​ប្រាក់​ទិញ​កីឡាករ​ថ្មី​ចូល។

Lampard បាន​កំណត់​​ចង់​រៀបចំ​តំបន់​ការពារ​ឡើង​វិញ បន្ទាប់​ពី​របូត​គ្រាប់​បាល់​ជា​ច្រើន​​ជាង​ក្រុម​កំពូល​​ៗនៅ Premier League ក្នុង​រដូវ​កាល​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ត្រឡប់​​មក​កាន់ Chelsea​ វិញ។ តោ​ខៀវ​បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤ មុន​ពេល​ចាញ់​នៅ​ពាន FA Cup​ ដោយ​សារ​ Arsenal។

សម្រាប់​បញ្ជី​ឈ្មោះ​ខ្សែ​ការពារ​ដែល Lampard ចង់​លក់​មាន  Kurt Zouma, Andreas Christensen, Emerson Palmieri និង Marcos Alonso ឯ N'Golo Kante ក៏​ស្ថិត​ក្នុង​លទ្ធភាព​អាច​លក់​ដែរ។ អ្នក​ចាំ​ទី Kepa Arrizabalaga អាច​នឹង​ឲ្យ​ខ្ចី​ជើង​​ឬ​លក់​ប្រិសន​បើ​ត្រូវ​ថ្លៃ បន្ទាប់​ពី​ Lampard ហាក់​អស់​ជំនឿ​ចិត្ត​លើក​​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ។

កីឡាករ Tiemoue Bakayoko, Ross Barkley និង Michy Batshuayi សុទ្ធ​តែ​ជា​មុខ​សញ្ញា​ត្រូវ​​ផ្ទេរ​ចេញ។ សម្រាប់​អនាគត​របស់ Willian កំពុង​ស្ថិត​ក្នុង​មន្ទិល ក្រោយ​រូប​គេ​បដិសេធ​​ការ​ស្នើ​កុងត្រា​រយៈពេល​​២ឆ្នាំ​បន្ត​ទៀត ដោយ​ទាមទារ​ចង់​បាន​៣​ឆ្នាំ។ Arsenal និង Spurs ជា​ក្លឹប​កំពុង​ចាប់​អារម្មណ៍ Willian ខ្លាំង៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ