មើលរូបភាពច្បាស់ៗបង្ហាញរាង Huawei Mate 40 និង Mate 40 Pro

  • 2020-08-04 04:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve Hemmerstoffer បាន​សហការ​ជា​មួយ​ Pricebaba និង​ HandsetExpert បញ្ចេញ​នូវ​រូបភាព Render ច្បាស់ៗ​ជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​រូបរាង​ Huawei Mate ជំនាន់​ថ្មី ដែល​មាន Mate 40 និង Mate 40 Pro។

Mate 40 Pro
Mate 40 Pro

រូបភាព​បាន​បង្ហាញ​ថា Mate 40/40 Pro ទំនង​ជា​បាន​ប្រើ​ប្រាស់​រចនាបថ​​លាយ​បញ្ចូល​គ្នា​រវាង​ត្រកូល​ Mate 30 និង​ត្រកូល​ P40 ដោយ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​ដោយ​កាមេរ៉ា​រាង​ជា​រង្វង់​មូល​ស្រដៀង​នឹង​ត្រកូល Mate 30 ចំណែក​​ផ្នែក​ខាង​មុខ​មាន​ចោះ​រន្ធ​អេក្រង់​បំពាក់​កាមេរ៉ា Selfie ភ្លោះ​ដូច​ជា​ត្រកូល P40 ដែរ។

Mate 40
Mate 40

ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​ទាំង​ពីរ​គេ​មិន​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​រំពឹង​ថា​នឹង​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប​ Kirin 1020 ដែល​ជា​ឈីប​ជំនាន់​ចុង​ក្រោយ ហើយ​អាច​ប្រកាស​ចេញ​ក្នុង​ខែ​តុលា ឬ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង