Toyota ចេញលក់ Land Cruiser Prado ប្រភេទ Black Edition នៅជប៉ុន តម្លៃតែ៤ម៉ឺនដុល្លារ

  • 2020-08-04 04:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញរថយន្ត Land Cruiser Prado ប្រភេទ Black Edition ថ្មី នៅលើទីផ្សារប្រទេសជប៉ុន ដែលទទួលបានការអាប់ដេតជាច្រើន ជាពិសេសមុខងារសុវត្ថិភាពនៅក្នុងកញ្ចប់ Toyota Safety Sense។

ឥឡូវនេះ រថយន្ត Toyota Land Cruiser Prado ប្រភេទ Black Edition មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងខ្លាំងមុន គឺ ២០១សេះ។

Prado Black Edition ថ្មីនេះ បានតុបតែងខ្លួនពណ៌ខ្មៅលើប៉ាណាមុខ, ស៊ុមចង្កៀងមុខ-ក្រោយ, កញ្ចក់មើលចំហៀង, រឺហ្គែរលើដំបូល និង យ៉ាន់ Alloy ទំហំ ១៨អ៊ីញ ផងដែរ។

រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣៤ ២៥០ដុល្លារ សម្រាប់ប្រភេទ Base Model ចំណែកឯប្រភេទ Black Edition វិញមានតម្លៃ ៤០ ៣០០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង