Benzema ចាប់​អារម្មណ៍​ចង់​ឡើង​សង្វៀន​ប្រដាល់ ពេល​ឈប់​លេង​បាល់ទាត់

  • 2020-08-04 04:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzema បាន​និយាយ​ថា គេ​មាន​ចំណាប់​អារម្មណ៍​ហាត់​ប្រដាល់​និង​ឡើង​ប្រកួត ពេល​បញ្ចប់​អាជីព​បាល់ទាត់។

Benzeman បាន​បង្ហើប​ពី​គម្រោង​នេះ​តាម​រយៈ​ការ​ជជែក​លើ​បណ្ដាញ​សង្គម Youtube​ជាមួយ​​មិត្តភ័ក្ដិ​​​​របស់​គេ ​Fouad Ezbiri ដែល​ជា​អ្នក​ប្រដាល់ Kickboxing។ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា គេ​រំភើប​ជាមួយ​កីឡាប្រដាល់​និង​ពេញ​ចិត្ត​​ការ​ហ្វឹកហាត់។ ពេល​ឈប់​លេង​បាល់ទាត់​គេ​នឹង​ទៅ​ហាត់​ជាមួយ Fouad បន្ទាប់​បើ​អាច​មានសមត្ថភាព​គ្រប់គ្រាន់​ចង់​ឡើង​ប្រកួត​តែ​ម្ដង។

ក្នុង​ការ​ជជែក​នេះ Benzema បាន​លើក​សរសើរ​ជា​អតីត​ជើង​ខ្លាំង Mike Tyson ថា​ជា​កីឡាករ​ខ្លាំង និង​មាន​អត្តចរិត​ល្អ។ Benzema មាន​ភារកិច្ច​ជួយ Real Madrid ​លេង​ជាមួយ Manchester City ជើង​ទី​ពីរ​ពាន​រង្វាន់ Champions League នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ កាល​ពី​ជើង​ទី​មួយ Madrid បាន​បរាជ័យ​​លទ្ធផល ២-១៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម