ប្រមាញ់បាន Ford F-150 Raptor ឆ្នាំ២០២១ ប្រើប្រព័ន្ធជើងក្រោមថ្មីទាំងស្រុង

  • 2020-08-05 01:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានបង្ហាញរថយន្ត F-150 ឆ្នាំ២០២១ កាលពីខែមិថុនាកន្លងទៅ ហើយឥឡូវនេះរថយន្ត F-150 Raptor កំពុងតែលេចចេញរូបរាងបណ្តើរៗហើយ។

ថ្មីៗនេះ គេបានប្រទះឃើញភីកអាប់ F-150 Raptor ឆ្នាំ២០២១ ដែលមានបិទបាំងការឌីហ្សាញផ្នែកខាងមុខ និងខាងក្រោយរបស់ខ្លួន ប៉ុន្តែគេនៅតែអាចសង្កេតឃើញការឌីហ្សាញប៉ាណាមុខ និងចង្កៀងមុខថ្មី។ ចំណែកឯផ្នែកខាងក្រោយវិញ គេក៏សង្កេតឃើញប្រព័ន្ធបំពង់ស៊ីម៉ាំងពីរ, ចង្កៀងក្រោយថ្មី និងទ្វារឃ្លុបក្រោយថ្មីផងដែរ។

ដោយឡែក អ្វីដែលជាការផ្លាស់ប្តូរធំបំផុតរបស់ F-150 Raptor ថ្មី គឺ ប្រព័ន្ធជើងក្រោយ។ វានឹងផ្លាស់ប្តូរពីបូម Leaf Spring មកប្រើ Coil Spring ថ្មីជំនួសវិញ។ ការផ្លាស់ប្តូរនេះអនុញ្ញាតឲ្យគេអាចបន្ថែមដង្កៀបគៀបតួថ្មី ដែលភ្ជាប់ជាមួយប៉ុងក្រោយ និង ផ្លាស់ប្តូរទីតាំងស៊ីម៉ាំង ធ្វើឲ្យវាស្ថិតនៅខ្ពស់ជាងមុន។

ការផ្លាស់ប្តូរទាំងអស់នេះនឹងធ្វើឲ្យ F-150 Raptor ឆ្នាំ២០២១ ផ្តល់ការបើកបរកាន់តែមានផាសុកភាព ហើយថែមទាំងធ្វើឲ្យការបើកបរ Off-road ប្រសើរជាងមុនផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង