តារា​ប្រុសស្រី​ខ្មែរ​ប៉ុន្មាន​រូប​នេះ មាន​អ្នក​ច្រឡំ​មិន​តិច​ថា​ជា​កូន​កាត់!

  • 2020-08-05 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​​​​​សម្រស់​​​ស្រស់​ស្អាត​ និង ភាព​ស្រស់​សង្ហា​បាន​ធ្វើ​ឲ្យ​តារា​សិល្បករ​​ប្រុស​ស្រី​៥ រូប​ ត្រូវ​បាន​មហា​​ជន​ និង​ បរទេស​មួយ​ចំនួន​យល់​ច្រឡំ​ថា​ពួក​គេ​​​​មិន​មែន​ជា​កូន​ខ្មែរ​សុទ្ធ​ឡើយ​ បែរ​ជា​គិត​ថា​កូន​កាត់​ ឬ ​តារា​បរទេស​ទៅ​វិញ​។

តារា​សម្ដែង​ប្រុស​ស្រី​ទាំង​៥ រូប​​ធ្វើ​ឲ្យ​បរទេស​ និង​មហាជន​យល់​ថា​ មិន​មែន​ជា​កូន​ខ្មែរ​សុទ្ធ​រួម​មាន​៖​

១/ តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ កញ្ញា ទឹម រដ្ឋា មាន​ស្រុក​កំណើត​​មក​ពី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​សាធារណជន និង​បរទេស​មួយ​ចំនួន​គិត​ថា នាង​មិន​មែន​ជា​កូន​ខ្មែរ​​នោះ​ទេ ព្រោះ​ទម្រង់​មុខ​​មើល​ទៅ​ដូច​កូន​កាត់​​ខ្មែរ​អាមេរិក​ ឬ​ជន​ជាតិ​អាមេរិក​​តែ​ម្ដង​។ តែ​តាម​ពិត​ រដ្ឋា មាន​ឈាម​ជ័រ​ជា​កូន​ខ្មែរ​សុទ្ធ​សាធ​​មិន​មាន​ឪពុក​ម្ដាយ​ជា​ជាតិ​សាសន៍​គេ​ឡើយ​។

២/ចំណែក​ឯ​កំលោះ​សង្ហា​ អេឡិច ច័ន្ទត្រា វិញ​​កន្លង​មក​ធ្លាប់​បាន​អ្នក​គាំ​ទ្រ​គិត​ថា​ ​ជា​កូន​កាត់​ខ្មែរ​បារាំង​ ឬ​ជន​ជាតិ​បារាំង​ ព្រោះ​មុខ​មាត់​ និង​ពណ៌​សម្បុរ​មើល​ទៅ​ ដូច​ជន​ជាតិ​បារាំង​ នៅ​ពេល​ខ្លួន​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ម្ដង​ៗ​ ជន​បរទេស​មិន​ដែល​គិត​ថា​លោក​ជា​ជន​ជាតិ​ខ្មែរ​ទេ។​ បែរ​ជា​គិត​ថា ជាតិ​សាសន៍​ដទៃ​ទៅ​វិញ​ ទាំង​ធាតុ​ពិត​លោក​ជា​កូន​អ្នក​ភ្នំពេញ​ និង​មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​។

៣/ ខាត់ វៃហាំង ពេល​ទៅ​ក្រុង​ពាលី​រឿង​មួយ​នៅ​ប្រទេស​ថៃ​​ កាលពីពីរបីឆ្នាំកន្លងទៅ ត្រូវ​បានជន​ជាតិ​ថៃ​ រួម​ទាំង​ផលិតករ​ថៃ​ និង​តួ​សម្ដែង​ ​ច្រឡំ​​ថា​លោក​ជា​ជន​ជាតិ​​ សាំងហ្គាពួរ​ ឬ ជាតិ​សាសន៍​ដទៃ​ទៅ​វិញ​ ដោយ​មិន​បាន​គិត​ថា​លោក​ជា​ជន​ជាតិ​ខ្មែរ​ឡើយ​។

៤/ សម្រាប់​ VJ Alaskoo វិញ​ត្រូវ​បាន​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​​នៅ​ ខេត្ត​សៀមរាប​ គិត​ថា​លោក​ ជា​ជន​ជាតិ​ឥណ្ឌា ឬ ប៉ាគីស្ថាន​ទៅ​វិញ​ ព្រោះ​តែ​ពណ៌​សម្បុរ​ និង​មុខ​មាត់​របស់​ខ្លួន​តែ​ម្ដង​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​លក់​ដូរ​នៅ​​ប្រវត្តិសាស្ត្រ​ខាង​លើ​និយាយ​ភាសា​អង់គ្លេស​ដាក់​លោក​។

៥/ រី​ឯ​​កញ្ញា​ រឿន ណាត វិញ​ក្រោយ​ពី​​បង្ហាញ​សម្រស់​របស់​ខ្លួន​ក្នុង​កម្មវិធី​ប្រឡង​​កញ្ញា​ឯក​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០១៧ កន្លង​ផុត​ទៅ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​រួច​មក​ បាន​ធ្វើ​ឲ្យ​សាធារណជន​​គិត​ថា​ សម្រស់​ និង​មុខ​មាត់​របស់​នាង​ដូច​កាត់​កាត់​ខ្មែរ​អង់គ្លេស​ទៅ​វិញ៕​ 

​​​​​​​​​​​​​​​

អត្ថបទ៖ ស៊ីណាន

អត្ថបទថ្មី