អ្នក​លើក​បាល់​​ដៃឯក​ សួន ចាន់ណារ៉ូ ​ថា មុខរបរ​​លក់​សានូ​ស្រលាញ់​​យូរ​ហើយ

  • 2020-08-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លើក​បាល់ (ប៉ះសេ) ​ដៃ​ឯក​ជម្រើស​​ជាតិ​កម្ពុជា សួន ចាន់​ណារ៉ូ ​ថា មុខរបរ​ដែល​ខ្លួន​​ទើប​តែ​ចាប់​ផ្ដើម​​ប្រកប​នេះ​​​ (លក់​សានូ) ជា​ក្ដី​ស្រមៃ​​យូរ​មក​ហើយ។

សួន ចាន់ណារ៉ូ​ (រូបថត៖ ផ្ដល់ឲ្យ​)​

ដៃ​ប៉ះ​សេ​លេខ​១​គ្មាន​ពីរ​នៅ​​កម្ពុជា​បច្ចុប្បន្ន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា របរ​រក​ស៊ី​នេះ​គឺ​​ដើម្បី​ចង់​បាន​ចំណូល​បន្ថែម ណា​មួយ​សានូ​ប្រភេទ​នេះ​ល្អ​ប្រើ​សម្រាប់​កីឡាករ​​ទូទៅ​។ ណារ៉ូ បន្ថែម​ថា សានូ​នេះ​នាំ​ចូល​ពី​ថៃ​ពិតៗ និង​នាំ​ចូល​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ពិសេស​គឺ​​ល្អ​ប្រើ​ខ្លាំង ​ពាក់​ទៅ​មិន​មាន​ការ​ឈឺចាប់។ ដូច្នេះ​គេ​សំណោមពរ​ប្រិយមិត្ត​ឲ្យ​ជួយ​គាំទ្រ​ផង​ដែរ​។

​​​សូន ចាន់ណារ៉ូ បច្ចុប្បន្ន​ក៏​ជា​អ្នក​ប៉ះ​សេ​សំខាន់​​របស់​ក្លឹប​បាល់ទះ​អាជីព​វិសាខា។ ​ចំណែក​សានូ​ប្រសិន​បើ​ប្រិយមិត្ត​ចាប់អារម្មណ៍​ចង់​ជួយ​គាំទ្រ​​អាច​ទាក់​ទង​ទៅ​គណនី​ហ្វេសប៊ុក​របស់​ សួន ចាន់ណារ៉ូ ផ្ទាល់​គឺ Ro Pha Din ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​