រឿងរ៉ាវពីក្រោយសុនខ ដែលក្លាយជាបុគ្គលិកនៅហាងលក់ឡាន
- 2020-08-05 07:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពីក្រោយសុនខ ដែលក្លាយជាបុគ្គលិកនៅហាងលក់ឡាន
ចន្លោះមិនឃើញ
រូបភាពសត្វសុនខមួយក្បាលបានក្លាយជាបុគ្គលិកនៅហាងលក់រថយន្តមួយកន្លែងក្នុងប្រទេសប្រេស៊ីល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយមានខ្លះយល់ថាមិនមែនជារឿងពិតនោះទេ។
តាមពិតទៅសុនខខាងលើពិតជាត្រូវបានសាខាលក់របស់ក្រុមហ៊ុន Hyundai យកធ្វើជាបុគ្គលិកមែន។ វាមានឈ្មោះថា Tucson Prime ដែលធ្លាប់ជាសុនខអនាថា ដែលត្រូវបានសាខាលក់ Hyundai យកមកចិញ្ចឹម និងបានឲ្យធ្វើជាបុគ្គលិកកិត្តិយសមួយនៅហាងលក់។
តាមការចុះផ្សាយរបស់ World of Buzz បានឲ្យដឹង Tucson Prime ត្រូវបានគេរើសយកមកចិញ្ចឹមនាថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ ដោយសាខាលក់ Hyundai នៅក្នុងរដ្ឋ Espírito Santo ប្រទេសប្រេស៊ីល។ ចាប់តាំងពីពេលនេះមកវាបានរស់នៅក្នុងបន្ទប់ Showroom មានម៉ាស៊ីនត្រជាក់ ហើយត្រូវបានបុគ្គលិកនៅទីមើលថែយ៉ាងយកចិត្តទុកដាក់។ Tucson Prime គឺជាអ្នកតំណាងមួយរបស់សាខាលក់នេះ ដោយវាគឺជាទូតសុឆន្ទៈផ្លូវការរបស់សាខាលក់ និងជាម៉ូដែលផងដែរ។
Tuscon Prime មានការងារជាច្រើនត្រូវធ្វើ មានចាប់តាំងពីយាមទ្វារ រាក់ទាក់ជាមួយភ្ញៀវ ហើយត្រូវជួយអ្នករួមការងារជាមួយឲ្យពួកគេមានអារម្មណ៍សប្បាយរីករាយអំឡុងពេលមមាញឹកនឹងការងារផងដែរ៕