ជំងឺកូវីដ១៩ សម្លាប់មនុស្សទូទាំងពិភពលោកកើនឡើងដល់ ជិត៧សែននាក់

  • 2020-08-05 07:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺកូវីដ១៩ សម្លាប់មនុស្សប្រមាណជា៧សែននាក់ មនុស្សម្នាក់ស្លាប់រៀងរាល់ ១៥ វិនាទីគិតជាមធ្យម។

មនុស្សស្លាប់ដោសារជំងឺកូវីដ១៩ បានកើនដល់ ៧សែន នាក់ នៅពីថ្ងៃពុធ ទី ៥ សីហា ដោយសហរដ្ឋអាមេរិក, ប្រេស៊ីល, ឥណ្ឌា, និងម៉ិកស៊ិក បាននាំមុខ នៃការកើនឡើងអ្នកស្លាប់។

ប្រភពរូប៖ (REUTERS/Francis Mascarenhas

យោងតាមការចុះផ្សាយពី រ៉យទ័ រដោយផ្អែកលើទិន្នន័យ កាលពី ២សប្តាហ៍មុន គឺមនុស្សជិត ៥,៩០០ នាក់បានស្លាប់ជារៀងរាល់ ២៤ ម៉ោងដោយសារជំងឺកូវីដ១៩។

តួលេខខាងលើនេះគឺស្មើនឹងមនុស្ស ២៤៧ នាក់ក្នុងមួយម៉ោង ឬមនុស្សម្នាក់រៀងរាល់ ១៥ វិនាទី។

របាយការណ៍ នៃអ្នកឆ្លងជំងឺកូវីដ១៩ ទូទាំងពិភពលោក បានកើនឡើងដល់ជាង ១៨លាននាក់ និងព្យាបាលជាសះស្បើយជាង ១១លាននាក់ និង មានអ្នកស្លាប់សរុបជិត ៧សែននាក់ គិតត្រឹមរសៀល ថ្ងៃទី ០៥ សីហា ឆ្នាំ២០២០៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា