កាក់កប​មែន! រថថាំង​ចេញ​វាយ​ទៀត​ហើយ​ចុង​ខែ​នេះ ប្រកួត​ដណ្ដើម​ខ្សែក្រវាត់

  • 2020-08-05 07:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​ថៃ​កំពុង​ឡើង​ខ្លាំង រថថាំង នឹង​ត្រូវ​ប៉ះ​ជើងចាស់ សេកសាន់​ជា​លើក​ទី​បី​នៅ​ថ្ងៃ​ទី ២៨ ខែ សីហា ខាង​មុខ។

ការ​ប្រកួត​នេះ ​រថថាំង​ត្រូវ​ដណ្ដើម​​ខ្សែ​ក្រវាត់​​សង្វៀន Omnoi ​ប្រភេទ​ទម្ងន់ Super-Lightweightពី​សេកសាន់​​ដែល​ទើប​ដណ្ដើម​បាន​ពី​កីឡាករ ថានុនឆ័យ​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​​កន្លង​ទៅ។ កីឡាករ​ទាំង​ពីរ​បាន​ណាត់​យល់​ព្រម​ប្រកួត​​ក្នុង​ទម្ងន់៦២,៥​គក។

ពួក​គេ​មាន​ប្រវត្តិ​ជួប​គ្នា​២​ដង​រួច​មក​ហើយ​ ដោយ​​សេកសាន់​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​ឡើយ​ទេ។ រថថាំង​ ទើប​តែ​បញ្ចប់​ភារកិច្ច​ការពារ​ខ្សែក្រវាត់ ONE Championship ជាមួយ​មិត្ត​រួម​ជាតិ​ភិតដាំ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ កក្កដា ដោយ​បាន​យក​ឈ្នះ​ពិន្ទុ​ដាច់​តែ​ម្ដង។ ចាំ​មើល​ជំនួប​លើក​ទី​៣​នេះ​តើ​រថថាំង​អាច​បន្ត​ឈ្នះ​ទៀត​ឬ​យ៉ាងណា? ​​

អត្ថបទ៖ ហេង សុធារិទ្ធិ