សិង្ហបុរី​បន្ត​ឆ្លង​កូវីដ​ឥត​ស្រាកស្រាន្ត​ ករណី​ឆ្លង​ថ្មី​ម្សិលមិញ​​ជិត​១​ពាន់​នាក់​ភាគ​ច្រើន​ជា​ពលករ​​

  • 2020-08-06 03:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៩០៨​ករណី​កាល​ពី​ម្សិលមិញ​ ដែល​វា​គឺ​ជា​ចំនួន​មួយ​ច្រើន​បំផុត​​ប្រចាំ​ថ្ងៃ​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ។​

អ្នក​ឆ្លង​ភាគ​ច្រើន​គឺ​ជា​ពលករ​អន្តរប្រវេសន៍​ដែលឆ្លង​ដង​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ដែន​កោះ​មួយ​នេះ​ ដែល​ត្រូវ​បាន​រាប់​ថា​ជា​ករណី​នាំ​ចូល​ប៉ុន្តែ​ក៏​មាន​ដែរ​ករណី​ឆ្លង​ក្នុង​សហគមន៍​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានការណ៍​អាច​គ្រប់គ្រង​បាន។​ ចំនួន​នេះ​នាំឱ្យ​មាន​ករណី​ឆ្លង​សរុប​នៅ​សិង្ហបុរី​ កើនឡើង​ដល់ ៥៤. ២៥៤​នាក់ ។

វិធានការ​បន្ទាន់​ក្រោយ​មាន​អ្នក​ឆ្លង​ច្រើន​បែប​នេះ​​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សិង្ហបុរី​ធ្វើការ​សម្អាត​ បាញ់​ថ្នាំ​សម្លាប់​មេរោគ​អគារ​ស្នាក់​នៅ​ទាំង​អស់​របស់​ពលករ​ឆ្លង​ដែន​ក្នុង​ប្រទេស​ ហើយ​ពលករ​ជិត​១​ម៉ឺន​នាក់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម