ស្រី​ស្អាត​ប្រចាំ​ស្រុក​ពាមជរ ​លើក​ទឹក​ចិត្ត សុវណ្ណនាថ ​ក្រោយ​ចាញ់​៤​សិត​ជាប់​គ្នា​

  • 2020-08-06 03:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធី ស្រីតូច ​ស្រី​ស្អាត​ប្រចាំ​ស្រុក​ពាមជរ ​បាន​សរសេរ​សា​បង្ហោះ​លើ​បណ្ដាញ​សង្គម ​ដើម្បី​លើក​ទឹក​ចិត្ត ​កីឡាករ រ៉េត សុវណ្ណនាថ ​ដែល​ត្រូវ​ជា​ស្វាមី​របស់​ខ្លួន ​ក្រោយ​ពី​ឃើញ​លេង​ចាញ់​៤​សិត​ជាប់​គ្នា។

​កាល​ពី​ម្សិលមិញ​នេះ ​សុវណ្ណនាថ ​កីឡាករ​​ពូកែ​ប្ដូរ​ចង្កេះ​លើ​អាកាស ​លេង​៤​សិត ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់ ហើយ​អ្វី​ដែល​ចម្លែក​ទៀត​នោះ ​៤​សិត​នេះ ​គឺ​ក្រុម​របស់​គេ​រក​បាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ។ ​ការ​លេង​មិន​សូវ​បាន​ល្អ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​គេ ​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ ដោយ​មតិ​ខ្លះ​អះអាង​ថា​ចាប់​គូ​ប្រកួត​មិន​ស្មើ​កម្លាំង​គ្នា​ទៀត​ផង។

យ៉ាងណាមិញ ​ស្រី​តូច ​ដែល​ជា​ភរិយា​របស់ នាថ ​ផ្ទាល់​បាន​លើក​ទឹក​ចិត្ត​ស្វាមី​ថា​៖ ធម្មតាទេ​ការ​លេង​តែងតែ​មាន​ចាញ់​ឈ្នះ កុំ​ទៅ​ខ្វល់​អី​ចាញ់​ថ្ងៃនេះ​ទុក​ស៊ី​ថ្ងៃ​ក្រោយ​ ព្រោះ​ថា​ពី​មុន​យើង​ស៊ី​គេ​ច្រើន​ហើយ​ អោយ​គេ​ម្ដង​ទៅ​ប្ដី ​អោយ​តែ​យើង​ល្អ​មិន​ខ្វះ​ទេ​អ្នក​គាំទ្រ ​ថ្ងៃ​នេះ​បង​លេង​4​សិច​បាន​តែ​5​គ្រាប់ ​មិន​ជា​បញ្ហា​ទេ​ព្រោះ​លេខ​ហុងស៊ុយ​យើង​លេខ​5 ​សូម្បី​តែ​លេខ​ទូរសព្ទ​យើង៕

អត្ថបទ៖ ប្រុស យុទ្ធ