វីដេអូ​ស្ដែង​ៗ​ ថត​ពី​ទីតាំង​​ផ្សេង​គ្នា​ពី​មហន្តរាយ​ផ្ទុះ​ឃ្លាំង​គីមី​ នៅ​កំពង់​ផែ​ប្រទេស​លីបង់​

  • 2020-08-06 03:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារជាតិ​គីមី​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​ មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​​១៣៥នាក់​នាក់ និង​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​កំពុង​មាន​របួស​ធ្ងន់​​ និង​ស្រាល។​

​ក្រុម​គ្រូពេទ្យ​​នៅ​តែ​បន្ត​ជួយ​​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​គេ​គិត​ថា​​នៅ​រស់រាន​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​​ត្រូវ​ប៉ាន់ស្មាន​ថា​អាច​នឹង​កើន​ឡើង​លើស​ពី​តួ​លេខ​បច្ចុប្បន្ន។​ ការ​ផ្ទុះ​​ដ៏​អាក្រក់​នេះ​បាន​បង្ក​ជា​កម្លាំង​រញ្ជួយ​កម្រិត​ ៣,៥ វ៉ិចទ័រ​ ដែល​មាន​រំញ័រ​ក្នុង​ចម្ងាយ​ជិត​៣០០​គីឡូ​ម៉ែត្រ​ទៅ​ដល់​ប្រទេស​ក្បែរ​ខាង​ក្នុង​តំបន់​សមុទ្រ​​មេឌីទែរ៉ាណេ។​​​

ខាង​ក្រោម​គឺ​ជា​វីដេអូ​ពី​ទីតាំង​ផ្សេង​ៗ​គ្នា​ជា​ច្រើន​កន្លែង​បង្ហាញ​ពី​មហន្តរាយ​ផ្ទុះ​ឃ្លាំង​គីមី​ដ៏​អាក្រក់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​៖

ប្រភព៖ YouTube   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម