ដល់​បាត់! “សំណើច​គ្រួសារ​ខ្ញុំ” បញ្ចេញ​តារា​កំពូល​កូរ​២​រូប​ទៀត តែ​លាក់​ទុក​មួយ

  • 2020-08-06 07:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​ដែល​ទទួល​បាន កម្មវិធី​បែប​កំប្លែង "សំណើច​គ្រួសារ​ខ្ញុំ" ដែល​ល្បី​តាំង​ពី​វគ្គ​១​នោះ នឹង​ដាក់បញ្ចូល​តារា​ល្បី​ៗ​វ័យ​ក្មេង​ពូកែ​កូរ​ចំនួន ៣​រូប​បន្ថែម​ទៀត ប៉ុន្តែ​កម្មវិធី​សម្រេច​បង្ហាញ​មុខ​ត្រឹម​តែ​២រូប​សិន​ប៉ុណ្ណោះ។

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ និង​តាម​ដាន​កម្មវិធី​បែប​កំប្លែង “សំណើច​គ្រួសារ​ខ្ញុំ វគ្គ2” ដែល​គេ​ជឿ​ថា តារា​កិត្តិយស​ល្បី​ៗ​ចំនួន​បី​រូប​នោះ នឹង​ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​ពិសេស។ កាល​ពី​ភាគ​ទី 23 គឺ​លោក​អ្នក​បាន​ជួប​ជាមួយ​តារា​កិត្តិយសទី 01 រួច​មក​ហើយ​នោះ​គឺ​កញ្ញា ទេព បូព្រឹក្ស ដែល​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប ហើយ​ក៏​ជា​អ្នក​ដែល​ចូលចិត្ត​ផលិត​វីដេអូ​កម្សាន្ត​បង្ហោះ លើ​បណ្ដាញ​សង្គម​ផង​ដែរ។

ចំណែក​តារា​កិត្តិយស​ទី 02  ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ភាគ​ទី 27 គ្រោង​នឹង​ចាក់​ផ្យាយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​វិញ គឺ​លោក វី យ៉ារ៉ូ ដែល​ជា​តារា​សម្ដែង និង​ជា​ពិធីករ​ល្បី​មួយ​រូប​ទៀត​ផង។

ចំណែក​តារា​កិត្តិយស 03 វិញ​នោះ​គឺ ជា​តារា​ភាពយន្ត​ជើង​ចាស់​មួយ​រូប​ដែល​ទស្សនិកជន​ភាគ​ច្រើន​បាន​ស្គាល់ យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​ក្រុម​ការងារ​សុំ​លាក់​សិន​ណា បើ​ចង់​ដឹង​ថា​គាត់​ជា​អ្នកណា កុំ​ភ្លេច​តាម​ដាន​សំណើច​គ្រួសារ​ខ្ញុំ ភាគ​ទី 30 លើ YouTube Smart Axiata។

ចំពោះ​ភាគ​ថ្មី​ខាង​មុខ​នេះ ទស្សនិកជន​នឹង​ទទួល​បាន​នូវ​ចំណី​អារម្មណ៍​ប្លែក ព្រោះ​តែ​ភាព កំប្លុក​កំប្លែង ប៉ិន​ប្រសប់​របស់​តារា​កិត្តិយស ដែល​ចូល​ខ្លួន​មក​កូរ​សាច់​រឿង​រួម​គ្នា ជាមួយ​នឹង​តួ​អង្គ​ក្នុង​សំណើច​គ្រួសារ​ខ្ញុំ។ កម្មវិធី​នេះ​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន Smart Axiata និង​ផលិតកម្ម​កងចក្រ​ភីកឈ័រ ក្រោម​ការ​ដឹក​នាំ​រឿង​ដោយ​លោក ឈរ ហ្សង់។

តោះ​ចង់់​ដឹង​ថា​តើ​តារា​កិត្តិយស​របស់​យើង​កូរ​ខ្លាំង​យ៉ាង​ណា ដូច្នេះ​សូម​រង់ចាំ​តាម​ដាន​ភាគ ថ្មី​ៗ​ដែល​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង 5:00 ល្ងាច​នៅ​លើ​ទំព័រ ហ្វេសប៊ុក និង YouTube channel Smart Axiata ។

ទស្សនា​វគ្គ​មុន​ៗ​ខាង​ក្រោម​នេះ៖

អត្ថបទពេញនិយម