ដឹងអត់ កំណត់ត្រាសន្លប់លឿនបំផុតនៅសង្វៀន ONE គឺកើតឡើងពេលប្រកួតនៅកម្ពុជា!
- 2020-08-10 07:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ កំណត់ត្រាសន្លប់លឿនបំផុតនៅសង្វៀន ONE គឺកើតឡើងពេលប្រកួតនៅកម្ពុជា!
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយ ពី កំណត់ត្រាសន្លប់លឿនបំផុតនៅសង្វៀន UFC។ ថ្ងៃនេះ [Sabay] សូមបង្ហាញកំណត់ត្រាសន្លប់លឿនបំផុតនៅ ONE Championship វិញម្ដង។
កំណត់ត្រាដែលវាយគូប្រកួតឲ្យសន្លប់លឿនបំផុតនៅសង្វៀន ONE កំពុងកាន់កាប់ដោយកីឡាករឥណ្ឌូណេស៊ី Mario Satya Wirawan ដែលវាយកីឡាករកម្ពុជា ចាន់ ហេង ឲ្យសន្លប់ត្រឹម ៦វិនាទី ក្នុងកម្មវិធី ONE: KINGDOM OF KHMER ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៥។
នៅក្នុងការប្រកួតនោះ ចាន់ ហេង បានភ្លាត់ស្នៀត ចូលមួយដៃ ហើយបានដួលភ្លាមៗ ធ្វើឲ្យអាជ្ញាកណ្ដាល Olivier Coste បញ្ឈប់ការប្រកួតតែម្ដង។
ខាងក្រោមនេះ ជាវីដេអូបង្ហាញពីការផ្ដួលគួប្រកួតឲ្យសន្លប់លឿនបំផុត ទាំង ៥ នៅសង្វៀន ONE (រាប់ថយក្រោយ ពី ៥ មក ១)៖
ឬក៏ទស្សនាខាងក្រោមនេះ សម្រាប់ការប្រកួតពេញរវាង Mario Satya Wirawan និង ចាន់ ហេង៖
ចុចអាន៖ ម្ចាស់កំណត់ត្រាផ្ដួលគូប្រកួតឲ្យសន្លប់លឿនបំផុត ក្នុងទ្រុង UFC