Tim Cook ជាប់ឈ្មោះជាមហាសេដ្ឋីទ្រព្យសម្បត្តិពាន់លានដុល្លារហើយ

  • 2020-08-11 01:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ Apple លោក Tim Cook បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ​ជា​ផ្លូវ​ការ​ហើយ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ Bloomberg នា​ថ្ងៃ​នេះ។

តាម​ទិន្នន័យ​ដែល Bloomberg ទទួល​បាន​ ទ្រព្យ​សម្បត្តិ​លោក Tim Cook ចូល​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​កាល​ពី​ថ្មីៗ​នេះ ដែល​នេះ​​ជា​រឿង​កម្រ​​កើត​មាន​មួយ​សម្រាប់​នាយក​ប្រតិបត្តិ​ដែល​មិន​​មែន​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​ដែល​ខ្លួន​គ្រប់គ្រង។

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​អះអាង​ថា​មួយ​ចំណែក​ធំ​នៃ​ទ្រព្យ​សម្បត្តិ​លោក Tim Cook គឺ​បាន​ពី​ប្រាក់​រង្វាន់​ភាគហ៊ុន​ដែល​លោក​ទទួល​បាន​ចាប់​តាំង​ពី​ចូល​​ធ្វើ​ការ​នៅ Apple ក្នុង​ឆ្នាំ ១៩៩៨។

គិត​ត្រឹម​ពេល​នេះ​លោក Tim Cook កាន់​កាប់​ភាគហ៊ុន ៨៤៧ ៩៦៩ ភាគហ៊ុន ដែល​ស្មើ​ប្រមាណ ០,០២% នៃ​ហ៊ុន Apple សរុប ហើយ​វា​មាន​តម្លៃ​ប្រមាណ ៣៧៥​លាន​ដុល្លារ។ ទឹក​ប្រាក់​បាន​ពី​ការ​លក់​ភាគ​ហ៊ុន​កន្លង​មក ភាគ​លាភ និង​ផល​ប្រយោជន៍​​ដទៃ​ទៀត បាន​បន្ថែម​ ៦៥០​លាន​ដុល្លារ ទៅ​ក្នុង​ទ្រព្យ​សម្បត្តិ​របស់​លោក Tim Cook ធ្វើ​ឲ្យ​ទ្រព្យ​ឡើង​ដល់​ខ្ទង់ ១​ពាន់​លាន​ដុល្លារ។

តំណែង​ជា​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ​របស់ Tim Cook ទទួល​បាន​បន្ទាប់​ពី​តម្លៃ​ហ៊ុន​របស់ Apple មាន​ការ​កើន​ឡើង​ជិត ៥% ក្នុង​សប្ដាហ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​តម្លៃ​សរុប​របស់ Apple លើ​ទីផ្សារ​មាន​ជិត​ដល់​ ២​ទ្រីលាន​ដុល្លារ​ទៅ​ហើយ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង