ចំណាយមួយខែត្រឹម 646 ដុល្លារ បានជិះរថយន្តស្ព័រអាមេរិកស៊េរីចុងក្រោយភ្លាមៗ

  • 2020-08-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​បាន​ស្គាល់ និង​ដឹង​រួច​មក​ហើយ​ថា​រថយន្ត​ម៉ាក Chevrolet គឺ​ជា​រថយន្ត​ផលិត​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ការ​ទទួល​ស្គាល់​លំដាប់​អន្តរជាតិ ទាំង​គុណភាព បច្ចេកវិទ្យា ប្រព័ន្ធ​សុវត្ថិភាព ការ​រចនា​រូបរាង​ដ៏​ល្អ​ប្រណីត និង​ទទួល​បាន​ពាន​រង្វាន់​ឯក​ផ្នែក​ប្រភេទ​រថយន្ត ស៊ីដាន ភីក​អាប់ SUV និង​ប្រភេទ​រថយន្តស្ព័រ​ផងដែរ។

ក្រុមហ៊ុន Chevrolet Cambodia ក៏​បាន​នាំ​ចូល​រថយន្ត​ស្ព័រ​ទំនើបៗ​ស៊េរី​ឆ្នាំ២០២០ ដែល​ជា​ជំនាន់​ចុងក្រោយ មាន​ច្រើន​ពណ៌ ច្រើន​ជម្រើស សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ប្ដូរ​ពី​រថយន្ត​ធម្មតា មក​ជិះ​រថយន្ត​ស្ព័រ​ដែល​មាន​តម្លៃ​សមរម្យ ត្រឹម​ជាង​ ៨​ម៉ឺន​​ដុល្លារ​ប៉ុណ្ណោះ។

រថយន្តស្ព័រ​ដែល​ក្រុមហ៊ុន Chevrolet Cambodia នាំ​ចូល​គឺ​ម៉ូឌែល CAMARO ដែល​មាន​ការ​រចនា​ឌីហ្សាញ​យ៉ាង​ទំនើប ពោរពេញ​ដោយ​ភាព​ទាន់​សម័យ ទាក់​ទាញ ប្រណីតភាព​ទាំង​រូបរាង និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់។ ម៉្យាង​វិញ​ទៀត​រថយន្ត​ម៉ូឌែល​នេះ​ក៏​មាន​វត្តមាន​ក្នុង​រឿង​ហូលីវូដ​​ Transformer ដែល​មាន​ការ​ពេញ​និយម​ជុំវិញ​ពិភព​លោក​ផង​ដែរ។

រថយន្តស្ព័រ CAMARO ​មាន​បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន 275សេះ ខ្លាំង​ខ្លា មាន​សន្ទុះ​​ដ៏​អស្ចារ្យ, មាន​ទំហំ​ម៉ាស៊ីន​សាំង​ 2.0L ចំនួន 4 ជា​ប្រភេទ​ម៉ាស៊ីន Twin Turbo ​ដ៏​​ខ្លាំង, មាន​ប្រអប់​លេខ 8 លេខ​អូតូ និង 8 លេខដៃ ខ្លាំង ស៊ីសាំងតិច ជាមួយបច្ចេកវិទ្យា RWD, មានប្រព័ន្ធកំណត់នៃការបើកបរ (Drive Mode: Tour / Sport / Snow)។

រថយន្ត​នេះ​ក៏​មាន​នូវ​ពោងសុវត្ថិភាព 6គ្រាប់, សិនស័រជំនួយពេលចូលចត ជាមួយកាមេរ៉ា មើលក្រោយយ៉ាងច្បាស់, កន្ទុយត្រីបំពាក់ជាមួយកាមេរ៉ា Rear Spoiler Camera មើល​ក្រោយ​ពេលបើកបរ, ប្រព័ន្ធជំនួយ​ឲ្យ​បើកក្នុងគន្លងផ្លូវត្រឹមត្រូវ, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធសាកថ្មដោយមិនប្រើខ្សែ, ប្រព័ន្ធហ្រ្វាំង ABS+EBD, ចង្គៀងគុជ LED និងភ្លើង LED បំភ្លឺពេលថ្ងៃ, ប្រព័ន្ធបង្ហាញពីព័ត៌មានល្បឿននៅលើកញ្ចក់ផ្នែកខាងមុខ (Head Up Display), មានសេនស័រថ្លឹងសម្ពាធកង់ទាំង 4គ្រាប់, សំបកកង់ពិសេស អាចបន្តរត់បានដល់ល្បឿន 80Km/hour ក្នុងស្ថានភាពបែកកង់ (Run-Flat Tires), ប្រព័ន្ធប្រតិបត្តិការដោយប្រើប្រព័ន្ធហ្រ្វាំង Brembo, ប្រព័ន្ធវាស់សម្ពាធកង់ TPMS និងពិសេសជាងនេះទៅទៀតមានតេលេបញ្ចេះសោពីចំងាយ (Smart Key) ផ្តល់ភាពត្រជាក់មុនចូលក្នុងរថយន្តផងដែរ។

​ទស្សនា​វីដេអូ​ធ្វើ​បទ​បង្ហាញ​រថយន្ត​ស្ព័រ CAMARO ៖

សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​នេះ​ក្រុមហ៊ុន​ក៏​មាន​ការ​ផ្ដល់​ជូន​ពិសេស បញ្ចុះ​តម្លៃ​រហូត​ដល់ $10,000 ផង​ដែរ ឬ​លោក​អ្នក​អាច​បង់​រំលស់​ត្រឹម​តែ​ ៦៤៦ ដុល្លារ​ប៉ុណ្ណោះ​​ក្នុង​​មួយ​ខែ​ ដែល​លោក​អ្នក​អាច​រំលស់​ជា​មួយ​ក្រុមហ៊ុន ឬ​ធនាគារ​ជា​ដៃគូ​​ដែល​មាន​ត្រឹម​ឯកសារ​ងាយ​ៗ​ដូចជា ៖

១​. អត្តសញ្ញាណប័ណ្ណ

២. ប័ណ្ណបើកបរ

៣. សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ

៤. លិខិតបញ្ជាក់ប្រាក់ខែ ឬ ឯកសារបញ្ចាក់ចំណូល

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​មក​ទីតាំង​ក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ☎️ 095 555 832 | 093 889 888 ឬ​តាម​រយៈ​បណ្តាញ​សង្គម ៖

អត្ថបទពេញនិយម