​ប្រធានាធិបតី​ហ្វីលីពីន​ Duterte ព្រម​ឲ្ស​រុស្ស៊ី​ចាក់​វ៉ាក់សាំង​កូវីដ​លើ​រូប​​លោក​មុន​គេ​

  • 2020-08-11 08:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​រុស្ស៊ី​បាន​អះអាង​ថា​ខ្លួន​នឹង​ផលិត​វ៉ាក់សាំង​កូវីដ​១៩​រួចរាល់​ទាំង​ស្រុង​នៅ​ខែ​សីហា​នេះ​ ហើយ​នឹង​បន្ត​ចែកចាយ​ទៅ​ប្រទេស​ណា​ដែល​ត្រូវ​ការ​ជំនួយ​របស់​ខ្លួន។​

ហ្វីលីពីន​គឺ​ជា​ប្រទេស​មួយ​ដែល​បើក​ជា​ចំហរ​ទទួល​យក​វ៉ាក់សាំង​របស់​រុស្ស៊ី​ទៅ​ប្រើប្រាស់​ ហើយ​លោក​ប្រធានាធិបតី​ Rodrigo Duterte នឹង​ឲ្យ​គេ​ចាក់​ថ្នាំ​វ៉ាក់សាំង​លើ​រូប​លោក​មុន​គេ​ ចំពោះ​មុខ​សាធារណៈជន​ដើម្បី​បង្ហាញ​ពី​ការ​ទុក​ចិត្ត​ និង​ដឹង​គុណ​លើ​ប្រទេស​រុស្ស៊ី។​

ហ្វីលីពីន​កំពុង​រង​គ្រោះ​ដោយ​សារ​កូវីដ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ក្នុង​នោះ​មាន​អ្នក​ឆ្លង​រហូត​ដល់​ ជាង​១៣៦០០០​ករណី​ និង​អ្នក​ស្លាប់​កើន​ដល់​ជាង​២​០០០​នាក់​។​ ក្រៅ​ពី​រុស្ស៊ី​ ប្រទេស​ហ្វីលីពីន​ក៏​បាន​សុំ​ជំនួយ​វ៉ាក់សាំង​កូវីដ​ទៅ​ប្រទេស​ចិន​ផង​ដែរ៕

ប្រភព៖ RT   ប្រែសម្រួល៖ សៀនហួរ