គ្រូ Sevilla ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​លេង​ប៉ះ​ក្លឹប​ធំ​ជាង​គេ​ Man Utd

  • 2020-08-12 12:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Sevilla លោក​ Julen Lopetegui បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្លឹប​ Manchester United ​។

លោក​ Julen បាន​និយាយ​ថា​៖" ពួក​យើង​នឹង​លេង​ប៉ះ​ Man Utd នៅ​ក្នុង​ប្រកួត​ក្រោយ​នេះ​ហើយ​ ពួក​គេ​ជា​ក្លឹប​មួយក្នុងចំណោម​ក្លឹបធំ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ ដើម្បី​ទប់ទល់​ពួក​គេ​។ "

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" យើង​នឹង​ធ្វើ​ការ​ផ្ដោត​សំខាន់​លើ​ប្រកួត​មួយ​ហ្នឹង​ហើយ​ ព្រោះ​នេះ​ជា ឱកាស​ដ៏ល្អមួយ​ ក្នុង​ការតទល់​នឹង​ជើង​ខ្លាំង​ក្នុង​ពិភពលោក​។ យើង​ដឹង​ថា​វា​មិន​ងាយ​ស្រួល​ទេ​ តែ​យើង​នឹង​ខិត​ខំ​ ហើយ​ជឿជាក់​ថា​យើង​អាច​យក​ឈ្នះ​បាន​លើ​ពួក​គេ​។ "

Sevilla នឹង​ប្រកួត​ប៉ះ​ Man Utd ក្នុង​ក្របខ័ណ្ឌ​ UEFA Europa League វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​ ឆ្នាំ​​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម