មាន​ប្រភព​ជិត​ស្និទ្ធ​ទម្លាយ​ថា​ Inter មិន​ខ្វះ​លុយ​ទិញ​ Messi ទេ

  • 2020-08-14 12:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានក្លឹប​ Inter Milan លោក​ Massimo Maratii បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​នេះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ។

លោក​ Maratii បាន​និយាយ​ថា​៖" ឥឡូវ​នេះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ក្លឹប​ Inter មួយ​រូប​ប៉ុណ្ណោះ​ ខ្ញុំ​អត់​មាន​ដឹង​ព័ត៌មាន​ផ្ទៃ​ក្នុង​អ្វី​ឡើយ​ពី​ក្លឹប​។ "

លោក​បាន​បន្ត​ថា​៖" តែ​អ្វី​ខ្ញុំ​ដឹង​នោះ​គឺ​ថា​ ម្ចាស់​ភាគ​ហ៊ុន​ធំ​របស់​ក្លឹប​នេះ​គឺ​ Sunning Holding Group មាន​លក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង​ ទាំង​ធនធាន​ និង​សមត្ថភាព​របស់​ក្លឹប​គេ​ផ្ទាល់​ អាច​ទិញ​យក​ Messi ពី​ក្លឹប​ Barcelona បាន​។ "

យ៉ាង​ណា​មិញ​ បើ​តាម​ប្រធាន​ក្លឹប​ Barcelona ធ្លាប់​បាន​បញ្ជាក់​ Messi នឹង​នៅ​បន្ត​ជា​មួយ​ Barcelona រហូត​ដល់​គេ​ចូល​និវត្តន៍​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី