៣ឆ្នាំជាប់គ្នាហើយ Barcelona រងភាពអាម៉ាស់ផ្ទួនៗ ងើបមុខមិនរួចនៅ UCL
- 2020-08-15 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ឆ្នាំជាប់គ្នាហើយ Barcelona រងភាពអាម៉ាស់ផ្ទួនៗ ងើបមុខមិនរួចនៅ UCL
ចន្លោះមិនឃើញ
៣ឆ្នាំចុងក្រោយនេះ ក្រុម FC Barcelona រងភាពអាម៉ាស់ច្រើនណាស់ ក្នុងការប្រកួត UEFA Champions League នៅវគ្គចាញ់ធ្លាក់ ជាពិសេសនៅប្រកួតចុងក្រោយចាញ់ Bayern Munich ៨-២ តែម្ដង។
នៅឆ្នាំ២០១៨កន្លងទៅ ពួកគេលេងនៅវគ្គ៨ក្រុមចុងក្រោយនេះ ឈ្នះក្រុម Roma នៅទឹកដីអេស្ប៉ាញដល់ទៅ៤-១ ទៅហើយ ប៉ុន្តែនៅជើងទី២លេងនៅអ៊ីតាលីវិញ បែរជាភ្លាត់ចាញ់ ៣-០ វិញ ធ្វើឱ្យឱកាសឡើងវគ្គបន្ដរបស់ពួកគេបរាជ័យទៅ។ ការប្រកួតមួយនោះ ធ្វើឱ្យអ្នកគាំទ្រខកចិត្តម្ដងទៅហើយ។
សម្រាប់ឆ្នាំបន្ទាប់ទៀត ២០១៩ លេងទល់ក្រុម Liverpool ក្រុមអ្នកមានបុណ្យ Barcelona បន្ដឈ្នះក្នុងដី ៣-០ ទៀត ប៉ុន្តែទៅលេងនៅទឹកដីអង់គ្លេស ពួកគេបែរជាភ្លាត់ចាញ់ទៀត ក្នុងលទ្ធផល ៤-០។ សរុបទាំងពីរជើងទៅ ក្រុមអ្នកមានបុណ្យបានបន្ដធ្លាក់ឱ្យអាម៉ាស់នៅនៅឆ្នាំទី២ ក្រោមថ្វីជើងក្រុមហង្សក្រហម។
ដោយឡែកមកដល់ឆ្នាំ២០២០នេះវិញ ការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ UCL ម្ដង ដោយលេងតែមួយជើងប៉ុណ្ណោះ។ ជាលទ្ធផលមិនមែនចាញ់ ៣គ្រាប់ ៤គ្រាប់នោះទេ ពោលគឺដល់ទៅ ៨-២ ឯណោះនៅយប់មិញនេះ។ បរាជ័យធ្ងន់កនេះហើយ ធ្វើឱ្យរញ្ជួយតែម្ដងក្នុងវិស័យបាល់ទាត់ ដែលកម្រមានរឿងបែបនេះកើតឡើងខ្លាំងណាស់៕