Hacker អាចបន្លំឲ្យអ្នកប្រើ Google Drive បញ្ចូលមេរោគ Malware តាមរយៈមុខងារមួយ

  • 2020-08-24 04:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពចន្លោះប្រហោងនៃផ្នែកសុវត្ថិភាពរបស់ Google Drive ដែលអាចឱ្យជនអនាមិក ចែកចាយឯកសារដែលមានមេរោគ តែគេអាចបន្លំជាឯកសារ ឬរូបភាពដែលមានភាពត្រឹមត្រូវ។ ការវាយប្រហារនេះធ្វើឡើងតាមរយៈមុខងារ Manage Versions ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល (upload) ឯកសារ ដែលមានប្រភេទ extension ផ្សេងៗគ្នាដូចជា .docx .xlsx .jpg .png ជាដើម ហើយអ្នកប្រើប្រាស់ក៏អាចធ្វើបច្ចុប្បន្នភាពចំពោះឯកសារទាំងនោះដោយដាក់បញ្ចូលឯកសារថ្មី។

ប៉ុន្តែអ្វីដែលជាភាពចន្លោះប្រហោងនោះគឺមុខងារនេះអាចឱ្យអ្នកប្រើប្រាស់ បញ្ចូលឯកសារថ្មីដែលជាប្រភេទខុសពីឯកសារដើម មិនត្រឹមតែប៉ុណ្ណោះ វាក៏មិនធ្វើការរាំងខ្ទប់ឯកសារដែលមានមេរោគនោះផង។ ម្យ៉ាងវិញទៀតនៅពេលដែល លោកអ្នកប្រើកម្មវិធី Google Chrome ដើម្បីទាញយកឯកសារទាំងនោះ Chrome នឹងធ្វើការទាញយកឯកសារនោះជាធម្មតា ដោយសារឯកសារនោះគឺជាឯកសារមកពី Google Drive ទោះជាកម្មវិធីកម្ចាត់មេរោគផ្សេងទៀតបានរកឃើញថាមាន Malware នៅក្នុងឯកសារនោះក៏ដោយ។

បញ្ហានេះមិនមែនជាបញ្ហាថ្មីសន្លាងនោះទេ ហើយក្រុមហ៊ុន Google ក៏បានដឹងអំពីបញ្ហានេះផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើការកែតម្រូវចំពោះភាពចន្លោះប្រហោងនេះនៅឡើយទេ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តប្រើ Google Drive ដើម្បីទាញយកឯកសារនោះ សូមមានការប្រុងប្រយ័ត្ន ពិនិត្យមើលប្រភេទឯកសារឱ្យបានត្រឹមត្រូវមុននឹងធ្វើការទាញយក ដើម្បីចៀសវាងទាញយកឯកសារដែលមានមេរោគ Malware នោះ៕

ប្រភព៖ Anti Cyber Crime Department