Flick មក Bayern មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង ដឹកនាំ​ឲ្យ​ឈ្នះ​ Treble បាត់​

  • 2020-08-24 11:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈដ្ឋាន​បាល់ទាត់​នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ចាប់​អារម្មណ៍​លើ​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ជនជាតិ​អាល្លឺម៉ង់​លោក Hansi Flick ដែល​កាន់​ Bayern Munich មិន​ទាន់​បាន​ ១ឆ្នាំ​ស្រួល​បួល​ផង តែ​ដឹកនាំ​ក្លឹប​ឲ្យ​លើក​ពាន ៣ធំៗ​ (ពាន​លីគ​កំពូល ពាន​ FA Cup និង​ពាន UEFA Champions League) ក្នុង​មួយ​រដូវ​កាល ដែល​គេ​ហៅ​ថា​ឈ្នះ Treble ដោយ​ចាញ់​តែ ២ប្រកួត​ប៉ុណ្ណោះ​ក្នុង​គ្រប់​កម្មវិធី។

លោក​ Flick តាម​ឡើង​កាន់​ Bayern កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រោយ​ពេល​ដែល​ក្លឹប​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Niko Kovac។ លោក​បាន​ស្ដារ​ទម្រង់​លេង​ក្រុម ដែល​កាល​នោះ​កំពុង​ឈរ​លេខ ៤ក្នុង​តារាង Bundesliga រហូត​មក​កំពូល​តារាង រហូត​ដល់​ក្រុម​ផ្សេង​តាម​លែង​ទាន់។

ក្នុង​ក្របខ័ណ្ឌ UEFA Champions League ក្រុម​របស់​លោក​បាន​ឈ្នះ​ពាន​នេះ ដោយ​ឈ្នះ​គ្រប់​ប្រកួត​ចាប់​តាំង​ពី​វគ្គ​ចែក​ពូល។

លោក Flick មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ក្នុង​អាជីព​របស់​លោក។ លោក​ផ្ដើម​អាជីព​ជា​គ្រូ​បង្គោល​តាំង​ពី​ឆ្នាំ​១៩៩៦​ ដោយ​ក្នុង​នាម​ជា​កីឡាករ-គ្រូ​បង្វឹក។ កាល​នោះ​លោក​នៅ​ដឹកនាំ​ក្លឹប​មិន​អាជីព​នៅ​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ២០០០ លោក​បាន​មក​ដឹកនាំ​នៅ Hoffenheim។ បាន​តែ​ ៥ឆ្នាំ​ លោក​ក៏​ទៅ​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្លឹប​អូទ្រីស Salzburg នៅ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ហើយ​ចុង​ក្រោយ​នៅ Bayern Munich មុន​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​ក្លឹប​អាល្លឺម៉ង់​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម