ចេញថ្ងៃមុនសោះ Note 20Ultra មានលក់មួយទឹកហើយ!

  • 2020-08-25 04:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 20 និង Note 20 Ultra បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានាអំឡុងពាក់កណ្ដាលខែសីហា Note 20 មានតម្លៃ ៩៤៩ដុល្លារ ទំហំ 256GB និង Note 20 Ultra មានតម្លៃចាប់ពី ១ ១៩៩ដុល្លារ ទំហំ 256GB តម្លៃ ១ ២៩៩ដុល្លារ ទំហំ 512GB។

ត្រកូល Note10 មានការឌីហ្សាញរូបរាងស្រដៀងគ្នាខ្លាំង ប៉ុន្តែមកដល់ត្រកូល Galaxy Note20 ក្រុមហ៊ុនបានសម្រេចដើរផ្លូវផ្សេងវិញម្ដង។ ចំណុចខុសគ្នាមួយទៀតគឺ Note20 មានអេក្រង់រាបស្មើ ឯ Note20 Ultra វិញមានអេក្រង់រាងកោង។ តាមប្រភពពីហាង គួងអុី ម៉ូដែល Note 20 Ultra មានលក់មួយទឹកតម្លៃខ្ទង់ ១ ១២០ដុល្លារ សម្រាប់ទំហំ 512GB។

អេក្រង់របស់ Note20 មាន Refresh Rate ត្រឹម 60Hz ខណៈដែល Note20 Ultra មាន Refresh Rate ដល់ 120Hz។ Note20 Ultra មានទំហំ ៦,៩អ៊ីញ អាចបង្ហាញរូបកម្រិត QHD+ និងជាប្រភេទ Dynamic AMOLED 2X ហើយ Note20 មានអេក្រង់ ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត FHD+ ជាប្រភេទ Super AMOLED។ យ៉ាងណាក្ដីពួកវាទាំងពីរមានសមត្ថភាពធន់នឹងទឹក និងធូលីដីកម្រិត IP68 ដូចគ្នា៕

អត្ថបទ៖ ម៉េងងី