គ្រុបមួយមានសមាជិក ១លាននាក់ ត្រូវ Facebook បិទមិនឲ្យចូលបាន
- 2020-08-25 06:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រុបមួយមានសមាជិក ១លាននាក់ ត្រូវ Facebook បិទមិនឲ្យចូលបាន
ចន្លោះមិនឃើញ
Facebook បានបិទការ Access របស់អ្នកប្រើប្រាស់ប្រទេសថៃក្នុងការចូលទៅកាន់ Group មួយមានសមាជិកខ្ទង់ ១លាននាក់ ដែលក្នុងនោះមានមាតិកាដែលនិយាយរិះគន់ព្រះមហាក្សត្រប្រទេសថៃ ក្រោយពី Facebook រងការគំរាមកំហែងពីរដ្ឋាភិបាលថៃ។
ប្រទេសថៃមានច្បាប់សម្រាប់ទប់ទល់នឹងការរិះគន់ព្រះមហាក្សត្រ ដែលមានដាក់ពិន័យឲ្យជាប់ពន្ធាគាររហូតដល់ ១៥ឆ្នាំឯណោះ។ កាលពីថ្ងៃទី១០ ខែសីហា រដ្ឋាភិបាលថៃបានទុកពេលឲ្យ Facebook ប្រមាណពីរសប្ដាហ៍ក្នុងការអនុលោមទៅតាមបទបញ្ជាដែលគម្រាមបិទ Facebook ឬពិន័យ Facebook ប្រមាណ ៦ ៣០០ដុល្លារក្នុងមួយថ្ងៃ ក្រោមច្បាប់ឧក្រិដ្ឋកុំព្យូទ័ររបស់ថៃ ដែលបានចូលជាធរមានកាលពីឆ្នាំ ២០១៦។
ក្រុមដែល Facebook បានបិទមានឈ្មោះថា Royalist Marketplace ដែលបង្កើតក្នុងខែមេសា ដោយបណ្ឌិត Pavin Chachavalpongpun អ្នករិះគន់រដ្ឋាភិបាល និងព្រះមហាក្សត្រថៃ ដែលបច្ចុប្បន្នលោករស់នៅប្រទេសជប៉ុន។
យ៉ាងណាក្ដី Facebook បានឲ្យដឹងថាខ្លួនកំពុងរៀបចំខ្លួនតតាំងតាមផ្លូវច្បាប់ជាមួយនឹងបទបញ្ជារបស់រដ្ឋាភិបាលថៃ ដើម្បីការពារសិទ្ធរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតគ្រប់គ្នា៕