ដឹង​លទ្ធផល​តវ៉ា​របស់​ ឈិត​ សេរីវណ្ណថង​ ពេល​ប៉ះ​ អេលីត​ ចំរើន​ ហើយ

  • 2020-08-26 07:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ ថា​ការ​តវ៉ា​លទ្ធផល​ជា​មួយ អេលីត​ ចំរើន​ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ PNN នោះ​ខាង​សហព័ន្ធ​បាន​ទាក់ទង​មក​ហើយ​ គឺ​គេ​គ្មាន​ចំណាត់​ការ​អ្វី​នោះ​ទេ​ ព្រោះ​ត្រឹម​ជា​ការ​ប្រកួត​ធម្មតា​ មិនមែន​ដណ្ដើម​ពាន​រង្វាន់​ ឬ​ខ្សែក្រវាត់​អ្វី។​

រូបភាពលើផេក PNN Sport

លោក​ ឈុត​ សេរី​ ឪពុក​បង្កើត​ និង​ជា​គ្រូ​បង្វឹក​របស់​ ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ ចំពោះ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៣​ សីហា​ ២០២០​ នៅ​ PNN​ នោះ​សហព័ន្ធ​បាន​ឆ្លើយ​តប​មក​ហើយ​ថា​គ្មាន​ចំណាត់​ការ​ ឬ​ដំណោះ​ស្រាយ​អំពី​ការ​ប្រកួត​នោះ​ទេ។​

ឪពុក​របស់​ វណ្ណថង​ បាន​បន្ថែម​ទៀត​ថា​ ខាង​សហព័ន្ធ​គុន​ខ្មែរ​ លោក​ និន​ ភារម្យ​ លើក​ឡើង​ទៀត​ថា​ បើ​ទោះ​គ្មាន​ចំណាក់​លើ​រឿង​នេះ​មែន​ ប៉ុន្តែ​សហព័ន្ធ​បើក​កិច្ចប្រជុំ​ជា​មួយ​ចៅក្រម​ អាជ្ញាកណ្ដាល​នៅ​សង្វៀន​ PNN​ ឲ្យ​ពង្រឹង​សមត្ថភាព​ មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​រឿង​ខ្វះចន្លោះបែប​នេះ​កើក​ឡើង​បន្ត​ទៀត។​

ពេលប្រកាសលទ្ធផល

ម្ចាស់​ក្លឹប​រ៉ាហ៊ូកីឡា​ខេត្ត​បាត់ដំបង​ខាង​លើ​នេះ​ ក៏​មិន​មាន​ប្រតិកម្ម​ ឬ​តបត​យ៉ាង​ណា​ទៀត​ដែរ​ អស់​អ្វី​និង​និយាយ​ទៅ​ហើយ ​ព្រោះ​ខាង​សហព័ន្ធ​លើក​ឡើង​បែប​ហើយ​នោះ​ ដូច្នេះ​ប្រហែល​បញ្ចប់​ត្រឹម​ហ្នឹង​ហើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ បាន​ប្រកួត​សងសឹក​ជា​លើក​ទី២​ ជា​មួយ​ អេលីត​ ចំរើន​ កាល​ពី​​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​សីហា​ ២០២០​ នៅ​សង្វៀន​ PNN​ ចៅក្រម​សម្រេច​ឲ្យ​ចាញ់​ពិន្ទុ​ (ដោយ​លទ្ធផល​ចៅក្រម​ផ្ដល់​ជូន​ ៤-១)​ ។​ វណ្ណថង​ ក៏​បាន​ដាក់​ពាក្យ​តវ៉ា​លទ្ធផល​ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​នោះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម