និយាយដាច់ម៉ាត់ៗ​ ទឹម រដ្ឋា ថាចង់រៀបការពេលណាក៏បានតែនៅបារម្ភរឿងមួយ

  • 2020-08-26 08:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​បង្ហាញ​ម៉ូត ទឹម រដ្ឋា អះអាង​ថា ពិធី​មង្គលការ​តាម​ប្រពៃណី​ខ្មែរ​នៅ​តែ​កើត​មាន​ឡើង​ដដែល​ចំពោះ​រូប​នាង គឺ​គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ។ ត្បិតថា រូប​នាង និង​គូ​ស្នេហ៍​ដែល​ជា​ជនជាតិ​អាមេរិក បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​នាង​ថា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​សិក្សា​ស្វែងយល់​ចិត្ត​គ្នា។

តារា​បង្ហាញ​ម៉ូត​រាង​តូច​ច្រឡឹង មាន​វ័យ​៣៤​ឆ្នាំ​រូប​នេះ និយាយ​ថា នាង និង​គូស្នេហ៍​ចង់​រៀបការ​ស្អែក ឬ​ថ្ងៃ​ណា​ក៏​បាន តែ​អ្វី​ដែល​បារម្ភ​នោះ​គឺ​ខ្លាច​រៀបការ​ហើយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បែក​គ្នា​ទៅ​វិញ ព្រោះ​តែ​មិន​ទាន់​បាន​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​រឿង​បែកបាក់​នេះ នាង​ជឿ​ថា​ស្ត្រី​គ្រប់​រូប​មិន​ចង់​ជួប​ឡើយ។ ដូច្នេះ​ហើយ​បើ​នាង​ចំណាយ​ពេល​មើល​ចិត្ត​គ្នា​បន្ថែម​បន្តិច​ទៀត​ក៏​មិន​បញ្ហា​ដែរ ហើយ​នាង​នឹង​រង់ចាំ​រហូត​ដល់​ថ្ងៃ​សុភមង្គល​កើត​ឡើង​ពិតប្រាកដ។

ទឹម រដ្ឋា៖"យើង​មិន​បាន​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទេ គាត់​នៅ​អាផាតមិន​របស់​គាត់ ខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ តែ​គ្រាន់​ថា​យើង​ជា​ដៃ​គូ​តែងតែ​ទៅ​មក​ៗ​ជា​រឿង​ធម្មតា។ យើង​ពីរ​នាក់​រស់នៅ​ជាមួយ​គ្នា យើង​ស្រឡាញ់​គ្នា ហើយ​រឿង​យក​បេប៊ី​មុន​ពេល​រៀបការ ឬ​ក្រោយ​ហ្នឹង​ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ទេ"។

រូបភាព៖ ហ្វេសប៊ុក ទឹម រដ្ឋា

បច្ចុប្បន្ន​កញ្ញា ទឹម រដ្ឋា មាន​វ័យ​ជ្រេ​បន្ដិច​ហើយ ប៉ុន្តែ​នាង​នៅ​តែ​ក្ដាប់​បាន​នូវ​ការងារ​សិល្បៈ​ជា​ច្រើន តាម​រយៈ​អាជីព​សម្ដែង​របស់​នាង។ រដ្ឋា ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Jovany Antonio ដែល​មាន​មុខ​ជំនួញ​ច្រើន​គួរ​សម​នៅ​ក្នុង​ដៃ។ ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក់​របស់​ពួកគេ ត្រូវ​បាន​បែក​ធ្លាយ​បន្តិចម្ដងៗ រហូត​មក​ដល​ពេល​នេះ ពួកគេ​បាន​ស្គាល់​ចិត្ត​គ្នា​ស្ទើរ​ទាំង​ស្រុង​ហើយ គឺ​រង់ចាំ​តែ​ថ្ងៃ​ឯកភាព​គ្នា​ចូល​រោងការ​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម