James ល្ហិចល្ហៀង​ថា​ ជិត​ទៅ​លេង​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ

  • 2020-08-26 12:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កូឡុំប៊ី​កីឡាករ James Rodriguez ត្រូវ​បាន​សារព័ត៌មាន Sky Sports រាយការណ៍​ថា កៀក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Real Madrid ទៅ​កាន់​ក្លឹប​អង់គ្លេស​ Everton ដើម្បី​ជុំ​ជើង​គ្នា​អ្នក​ចាត់ការ​អ៊ីតាលី Carlo Ancelotti។

សារព័ត៌មាន​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា Everton បាន​ដាក់​សំណើ​ទៅ​កាន់​អធិរាជ​ស​ Real Madrid ហើយ​ក្លឹប​ទាំង​ពីរ​បាន​និយាយ​គ្នា​ដោយ​រលូន ដែល​អាច​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​កិច្ចសន្យា​ណា​មួយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ លោក Ancelotti ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ​របស់ James មក​កាន់​ប្រទេស​អង់គ្លេស។

Rodriguez នៅ​សល់​កុងត្រា​ ១ឆ្នាំ​ទៀត​នៅ​ក្លឹប Real Madrid។ កីឡាករ​រូប​នេះ​មក​កាន់​ទឹកដី​អេស្ប៉ាញ​កាល​ពី​ឆ្នាំ២០១៤កន្លង​ទៅ។ លុះ​នៅ​ឆ្នាំ២០១៧ គេ​ក៏​ទៅ​លេង​នៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ២ឆ្នាំ ហើយ​ក៏​ត្រលប់​មក​វិញ​នៅ​ឆ្នាំ២០១៩ តែ​ពេល​វិល​មក​វិញ​ គេ​លេង​បាន​តែ ១៤ប្រកួត​ប៉ុណ្ណោះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី