វៀតណាមរាយការណ៍ពីការកើនឡើងការឆ្លង និងអ្នកស្លាប់ដោយសារកូវីដ១៩

  • 2020-08-27 00:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ១នាក់ទៀត ដែលធ្វើឲ្យតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ ២៩នាក់។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមក៏បានរកឃើញករណីនាំចូលជំងឺកូវីដ១៩ ចំនួន ៥ករណី បន្ថែម កាលពីថ្ងៃពុធ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប កើនឡើងដល់ ១,០៣៤នាក់។

បុរសអាយុ ៦៦ ឆ្នាំម្នាក់នៅភាគកណ្តាលខេត្តក្វាងង៉ៃ បានក្លាយជាអ្នកស្លាប់ទី ២៩ ដោយសារជំងឺ Covid-19 របស់វៀតណាម កាលពីថ្ងៃពុធ។

លោកបានទទួលមរណភាពកាលពីព្រឹកថ្ងៃពុធ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហ័វវ៉ាង (Hoa Vang) ក្នុងទីក្រុងដាណាង។

ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,០៣៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៦៣២នាក់ និងមានអ្នកស្លាប់ ២៩នាក់ ដោយសារជំងឺកូវីដ១៩៕

ប្រភព៖ Vietnam Express   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា