Bruno ប្រាប់ថា Ronaldo នៅ​តែ​សួរ​នាំ​អំពី Manchester United

  • 2020-08-27 07:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Bruno Fernandes បាន​ទម្លាយ​ឲ្យ​ដឹង​ថា Cristiano Ronaldo ជា​រឿយ​ៗ​​តែង​សួរ​ពី​ស្ថានភាព​របស់​ក្លឹប​ចាស់ Manchester United ពេល​ដែល​ពួក​គេ​ជួបគ្នា។

Fernandes ដែល​ជា​កីឡាករ​កូនសោ​ដ៏​សំខាន់​របស់​បិសាច​ក្រហម ចាប់​តាំង​ពី​មក​ដល់​នៅ​ខែ​មករា​ បញ្ជាក់​ថា Ronaldo តែង​និយាយ​អំពី​រឿង​ល្អ​របស់ Man Utd។ “វា​គឺ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​​ដែល​បាន​លេង​នៅ Premier League។ ខ្ញុំ​មាន​ជម្រើស​មក​កាន់ Manchester United ហើយ​វា​គឺ​ជា​ក្ដី​ស្រមៃ​២​ក្នុង​ពេល​តែ​មួយ។ សម្ដី​របស់ Bruno។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បន្ថែម​ថា៖ "ប្រាកដ​ណាស់ ខ្ញុំ​បាន​និយាយ​ជាមួយ Cristiano ហើយ​គេ​និយាយ​រឿង​ល្អ​ៗ​ពី​ United។ គ្រប់​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​គេ គេ​​តែង​សួរ Manchester យ៉ាង​ម៉េច​ហើយ ហើយ​គ្រប់​យ៉ាង​ល្អ​ទេ?”។

Ronaldo ចាប់​ផ្ដើម​សាង​កេរ្តិ៍ឈ្មោះ​​ពេល​មក​ដល់ Old Trafford នៅ​ឆ្នាំ​២០០៣ និង​ឈ្នះ​ពាន​ Ballon d'Or ជា​លើក​ដំបូង​នៅ​ទី​នោះ។ ឆ្នាំ​២០០៩ គេ​ក៏​បាន​ចាកចេញ​ទៅ Real Madrid ដែល​ជា​​កន្លែង​ជោគជ័យ​បំផុត​របស់​គេ​ឈ្នះ UCL ​៤ដង។ ចុង​ក្រោយ​គេ​បាន​ផ្លាស់​មក​កាន់ Juventus៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ