នៅ​ Serie A ឥលូវ​នេះ កីឡាករ​ណា​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​?

  • 2020-08-27 09:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី គិត​ត្រឹម​ខែ​សីហា ឆ្នាំ២០២០​នេះ​ដែរ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku។ Lukaku នៅ​ពេល​នេះ​ដែរ​មាន​តម្លៃ​ខ្លួន​ប្រមាណ ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក។

កីឡាករ​រូប​នេះ​បាន​ប្រកប​អាជីព​នៅ​ក្លឹប Inter Milan ក្រោយ​ផ្លាស់​ពី​ក្លឹប​អង់គ្លេស​ Manchester United កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ។ អំឡុង​ពេល​មួយ​រដូវ​កាល​ពេញ​នៅ Inter Milan កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៣៦ប្រកួត ហើយ​រក​គ្រាប់​បាល់​បាន ២៣គ្រាប់​គ្រប់​កម្មវិធី​របស់​ក្លឹប។

តាម​ពី​ក្រោយ Lukaku គឺ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​លេង​នៅ Juventus កីឡាករ Paulo Dybala មាន​តម្លៃ​ខ្លួន​ប្រមាណ ៩៥លាន​ដុល្លារ ហើយ​បន្ត​មក​ទៀត​គឺ​ខ្សែ​ការពារ​ហុល្លង់​ Matthijs De Ligt មាន​តម្លៃ​ខ្លួន​ជាង ៨៣លាន​ដុល្លារ។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ជាប់​លេខ ៧ ដោយ​មាន​តម្លៃ​ខ្លួន​ប្រមាណ ៧១លាន​ដុល្លារ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី