ធ្លាយ​ដំណឹង Man City ​យក​កីឡាករ​៣​នាក់ ​លុយ​ជិត​១០០​លាន​ទៅ​ដូរ​យក Messi ​

  • 2020-08-28 02:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្លឹប​មួយ​ដែល​មាន​ភាគរយ​ច្រើន​មែនទែន​ក្នុង​ការ​ទិញ​យក Lionel Messi ​បាន​ពី​ក្រុម FC Barcelona ​។​

​ក្រុម​ដឹក​នាំ​ដោយ​លោក Pep ​ខាង​លើ​នេះ ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាមួយ​ការ​ផ្ទេរ​របស់ Messi ​នេះ។ ដោយ​ពួកគេ​កំពុង​តែ​ដាក់​សំណើ​ជា​ច្រើន​ជម្រើស​ឱ្យ​ទៅ​ក្រុម Barcelona ​ជ្រើសរើស។ ក្នុង​នោះ​មាន​សំណើ​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​យក​កីឡាករ​៣​នាក់ ​ប្រាក់​ក្បែរ​១០០​លាន​ផោន ​ដើម្បី​ជូន​ទៅ​ក្រុម FC Barcelona ​យក Messi ​មក​លេង​នៅ​អង់គ្លេស​។

​កីឡាករ​ទាំង​៣​នាក់​នោះ ​រួម​មាន ​Bernardo Silva, Gabriel Jesus ​និង​ Eric Garcia។ ​លោក Pep ​សង្ឃឹម​ថា​សំណើ​មួយ​នេះ ​នឹង​អាច​ធ្វើ​ឱ្យ​ក្រុម Barcelona ​ពេញ​ចិត្ត​មិន​ខាន ព្រោះ​កីឡាករ​ទាំង​៣​រូប​នេះ ​សុទ្ធ​តែ​កំពុង​ឡើង​ជើង ​ហើយ​ប្រយុទ្ធ​ម្នាក់ ​បម្រើ​ម្នាក់ ​និង​ការពារ​ម្នាក់​ទៅ​ហើយ។ ​ក្រុម​អ្នក​មាន​បុណ្យ ​យក​៣​នាក់​នេះ​ទៅ ​ប្រាកដ​ជា​ជួយ​ក្រុម​បាន​ច្រើន​មិន​ខាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ