អំពិលអំពែក​កំពុង​ធ្លាក់​ចុះ​ស្ទើរ​ផុត​ពូជ​ ក្មេង​ជំនាន់​ក្រោយ​អាច​នឹង​លែង​ឃើញ​​

  • 2020-08-31 06:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពិលអំពែក​គឺ​ជា​ពពួក​សត្វ​តូច​ល្អិត​មាន​ស្លាប​ អាច​បញ្ចេញ​ពន្លឺ​បានហើយ​វា​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ រស់​នៅ​ក្នុង​តំបន់​ត្រូពិក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​​អំពិលអំពែក បញ្ចេញ​ពន្លឺ​នៅ​ពេល​យប់​ភាគ​ច្រើន​មាន​ពណ៌​ក្រហម ពណ៌​ទឹកក្រូច ពណ៌​លឿង​ខៀវ​ហើយ​ ប្រភេទ​សត្វ​ខ្លះ​សូម្បី​តែ​ស៊ុត​​ក៏​មាន​ពន្លឺ​ដែរ​។​ យ៉ាង​ណា​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​អំពិលអំពែក​បាន​ធ្លាក់​ចុះ​៤១​%​ ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​ពី​ភព​ផែន​ដី​យើង​នេះ។

ពន្លឺ​ភ្លើង​អគារ, ផ្ទះ​, ភ្លើង​បំភ្លឺ​ផ្លូវ​ និង​ភ្លើង​ផ្ទាំង​ពាណិជ្ជកម្ម​ ការ​អភិវឌ្ឍ​ទី​ក្រុង​សុទ្ធ​តែ​ប៉ះពាល់​ដល់​អំពិលអំពែក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​ជប៉ុន​មាន​កន្លែង​គយគន់​ សត្វ​អំពិលអំពែក​យ៉ាង​ទាក់​ទាញ​ អាច​ស្រូប​យក​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​មួយ​ឆ្នាំ​ៗ​រាប់​ពាន់​នាក់​៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ